អគ្គលេខាបក្សកម្មុយនិស្តចិន Xin Jinping ត្រូវ បានជ្រើសតាំងធ្វើជាប្រធានរដ្ឋចិន
(VOVworld) – នាព្រឹកថ្ងៃទី ១៤ មិនា អគ្គលេខាបក្សកម្មុយនិស្តចិន លោក Xin Jinping ត្រូវបានជ្រើសតាំងធ្វើជាប្រធានរដ្ឋចិន ក្នុងសម័យប្រជុំលើកទី ១ រដ្ឋសភាចិន នីតិកាល
ទី១២ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុង ប៉េកាំង។ លោក Xin Jinping ក៏ត្រូវបានជ្រើសតាំង
ធ្វើជាប្រធានគណៈកម្មាធិការយោធារបស់ សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ទៀត
ផង។ នាថ្ងៃដ៏ដែល សម័យប្រជុំបេញ អងររដ្ឋសភាចិន នីតិកាលទី ១២ បានអនុម័តលើ
ផែនការកែទម្រង់រចនាសម្ព័ន្ធ រដ្ឋាភិបាលចិនឡើងវិញ សំដៅលុបចោលស្ថានភាពមន្ត្រី
នាហ្មើន និងលើក កំពស់ប្រសិទ្ធភាពសកម្មភាពរបស់រដ្ឋាភិបាល។ តាមផែនការនេះ
បរិមាណ ក្រសួងក្នុងរដ្ឋាភិបាលចិនបានថយចុះពី ២៧ ក្រួង នៅសល់ត្រើម ២៤
ក្រសួង។ ការរៀបចំរចនាសម្ព័ន្ធ រដ្ឋាភិបាលគឺជាផ្នែកសំខាន់មួយក្នុងផែនការរបស់
ចិន សំដៅបង្កើតរដ្ឋាភិបាលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ដោយឈរលើ
មួលដ្ឋានច្បាប់ដោយមានការបែងចែកសិទ្ធិអំណាចដ៏ច្បាស់លាស់៕
|
សម័យប្រជុំលើកទី ១ រដ្ឋសភាចិន នីតិកាលទី១២ (Image: Internet) |