|
អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង)
និងប្រធានព្រឹទ្ធសភាជប៉ុនលោក Masaaki Yamazaki |
(VOVworld) - នៅជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុនលោក Masaaki
Yamazaki នារសៀលថ្ងៃទី១៦ កញ្ញា នៅទីស្ដីការព្រឹទ្ធសភាជប៉ុន អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ច
កាលចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង។នេះជាគោលការណ៍កិច្ច
ការបរទេសមុនក៏ដូចជាក្រោយរបស់វៀតណាម។លោកអគ្គលេខាបក្សបានសំដែង
គោលបំណងជំរុញលើគ្រប់វិស័យនិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ ក្នុងនោះមានទំនាក់ទំនងសហ
ប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាជប៉ុនទាំងក្នុងក្របខ័ណ្ឌទ្វេភាគី
និងពហុភាគី។រីឯប្រធានព្រឹទ្ធសភាលោក Masaaki Yamazaki បានអះអាងថា ព្រឹទ្ធ
សភាជប៉ុន ជានិច្ចកាលយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់សំរាប់ទំនាក់ទំនង
សហប្រតិ បតិ្តការជាមួយវៀតណាម ហើយមានគោលបំណងបង្កើនការជួបប្រា
ស្រ័យរវាង រដ្ឋសភានៃប្រទេសទាំងពីរទៀតផង៕