|
(រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី១៦ ធ្នូ នៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ
នីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
ជាន់ខ្ពស់នៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានព្រឹទ្ធសភាសម្ដេច
សាយ ឈុំ និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា ដែល កំពុងអញ្ជើញមក
បំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu
Trong បានស្នើរថា នាពេលខាងមុខ ស្ថាប័ននីតិបញ្ញតិ្តនៃ ប្រទេសទាំងពីរបន្តបង្កើន
កិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរបទពិសោធន៍ ព័ត៌មាន និងសហការយ៉ាងស្អិតរមួត
នៅវេទិការអន្តរជាតិ ព្រមទាំងសកម្មបញ្ជាណែនាំ ក្រសួង ស្ថាប័ន និងតំបន់នានា
អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រម ព្រៀង សន្ធិសញ្ញារវាងប្រទេសទាំង
ពីរ រួមចំណែកធ្វើឲ្យស៊ីជំរៅថែមទៀតនូវ ទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ច
សហប្រតិបតិ្តការវៀតណាម-កម្ពុជា។
រីឯខ្លួនវិញ សម្ដេច សាយ ឈុំ បានអះអាងថា កម្ពុជានឹងធ្វើអស់ពីកម្លាំងកាយចិត្ត
រួមជាមួយវៀតណាមរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហ
ប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕