អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ - ảnh 1
(រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៦​​ មិថុនា នៅខុទ្ទកាល័យមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត(ស.ប.ប)កូរ៉េលោក​ Kim Chang In មកជួប
សម្ដែងការគួរសមក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀត ណាម។លោក
Nguyen Phu Trong បានអំណរសារទរប្រជាជននៃស.ប.បកូរ៉េ បានទទួលជ័យជំនះ
នានាដែលមានអត្ថន័យសំខាន់ក្នុងបុព្វហេតុកសាងប្រទេសជាតិ ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សពលករកូរ៉េ ប្រជាជននៃ ស.ប.បកូរ៉េនឹងបន្តទទួលបាន
សមិទ្ធិធំធេងជាងទៀត។លោកអគ្គលេខាបក្សស្នើរឲ្យឯកអគ្គរដ្ឋទូត Kim Chang In ក្នុងឋានៈថ្មីនឹងបន្តមានការរួមវិភាគទានដ៏សកម្ម សំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនង
រវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេស ទាំង២។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Kim Chang In បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្ស ទាំង២បានបង្កើតឡើងគ្រិះស្ថាននយោបាយដ៏រឹងមាំ ជំរុញទំនាក់ទំនងរវាងរដ្ឋ ទាំង២និងប្រជាជននៃប្រទេសទាំង២អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ