អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

            (VOV)_នារសៀលថ្ងៃទី១០ មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម 
លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិល​ត្រឡប់​ទៅ
កាន់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន ប្រកបដោយជោគ
ជ័យ។

            ក្នុងរយៈពេលស្នាក់នៅចិន ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំ
ជាន់ខ្ពស់ចិនគ្រប់រូប។ ក្នុងជំនួបសន្ទនាទាំងនេះ ភាគីទាំងពីរបានជូនដំណឹងគ្នាទៅ
វិញទៅមក អំពីស្ថានភាពនៃបក្សនិមួយៗ ប្រទេសនិមួយៗ ផ្លាស់ប្តូរមតិចំពោះស្ថាន
ភាពនៅក្នុងតំបន់និងអន្តរជាតិដែល​ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ប្រមូលផ្តុំ
ពិភាក្សាអំពី​ទិសដៅនិងវិធានការធំៗដើម្បីជំរុញទំនាក់ទំ​នងរវាងបក្សទាំងពីរ រដ្ឋ
ទាំងពីរ។ បញ្ចប់ដំណើរទ្សនកិច្ចលើកនេះ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍
រួម វៀតណាមនិងចិន ដោយអះអាងនូវលទ្ធផលដ៏ល្អប្រសើ របស់ដំណើរទស្សនកិច្ច
 និងឯកភាពអំពីបណ្ដា​វិធានការ ទិសដៅ ដើម្បីនាំទំនាក់ទំនងជិតខាងមិត្តភាព ដៃ
គូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាមនិងចិនកាន់តែអភិវឌ្ឍន៍ 
ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ស្ថិរភាព និងសម្បូងរុងរឿង
ក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ