អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានមកបំពេញការងារនៅខេត្ត Hau Giang

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានមកបំពេញការងារនៅខេត្ត Hau Giang - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានមកបំពេញការងារនៅខេត្ត Hau Giang (VOV)

        Vovworld-បន្តដំណើរទស្សនកិច្ចនៅបណ្ដាខេត្តណាមបូខាងលិច នាថ្ងៃទី​
១៦សីហា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន​ទៅបំពេញការងារនៅខេត្ត Hau Giang ដើម្បីពិនិត្យការអនុវត្តសេចក្តីសំរេចចិត្ត​មហាសន្និបាតលើកទី១១របស់បក្សនិងស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តតាំង
​ពីដើមអាណាត្តិមក។ ថ្លែងមតិនៅពិធីធ្វើការជាមួយគណៈកម្មាធិការបក្សនិង​
កម្មាភិបាលស្នូល​របស់ខេត្ត អគ្គលេខាលោក Nguyen Phu Trong បានចាត់ទុក​ថា
ទិសដៅ​អភិវឌ្ឍន៍​របស់ខេត្ត Hau Giang នៅតែប្រមូលផ្ដុំសំរាប់កសិកម្ម ដោយ​
ហេតុនេះ​ត្រូ​វគិតគូរដើម្បីបង្កើនតំលៃរបស់កសិកម្ម រួមចំណែក​រៀបចំ​រចនាសម្ព័ន្ធ
ឡើងវិញ​និងទំនើបភាវូបនីយកម្មកសិកម្ម។

        “Hau Giang ត្រូវប្រមូលផ្ដុំទៅលើផលិតកម្មកសិកម្មមានទ្រង់ទ្រាយធំ គុណ
ភាពខ្ពស់ សមត្ថភាពបច្ចេកវិទ្យាខ្ពស់និងមានកំលាំងប្រកួតប្រជែងរឺបង្កើន​តំលៃ
ផលិតកម្មកសិកម្ម។ បើចង់ទទួលបានដូច្នេះត្រូវនាំឧស្សាហកម្មចូលមក ពិសេស
គឺឧស្សាហកម្មកែច្នៃបង្កើនវាលស្រែធំៗ បង្កើនពូជ បច្ចេកទេស​បច្ចេកវិទ្យា​​ជាដើម។”

​        ខេត្ត Hau Giang ត្រូវកែលំអរបរិយាកាសវិនិយោគអាជីវកម្ម នាំអង្គភាព​អាជីវកម្ម
ជាច្រើនមកជនបទ​ផ្សាភ្ជាប់ជិតស្និទ្ធជាមួយខេត្តជុំវិញ ក្នុងដំបន់​សេដ្ឋកិច្ច​ភាគខាង
លិចទន្លេ Hau និងវាលទំនាបទន្លេ Cuu Long ពិសេសគឺ​ផ្សាភ្ជាប់​ជាមួយខេត្ត Can Tho៕

ប្រតិកម្មទៅវិញ

ផ្សេងៗ