អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី៦ ខែកញ្ញា (តាមម៉ោងតំបន់) លោកអគ្គលេខាបក្ស Nguyen Phu Trong បានចាកចេញពីរដ្ឋ ធានីម៉ូស្គូ ធ្វើដំណើរទៅកាន់ទីក្រុង Sochi។ នៅទីនេះ លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

 

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក V.Putin ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong  

លោកប្រធានាធិបតី V. Putin បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច ផ្លូវការនៅប្រទេសរុស្ស៊ីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងវាយ តម្លៃខ្ពស់ចំពោះរាល់សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលវៀតណាមទទួលបាន ព្រមទាំងអបអរសាទរចំពោះការរួមចំណែកដ៏សំខាន់របស់វៀតណាមចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក។ លោក Putin បានអះអាងថា  រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះជានឹងជារបត់សំ ខាន់ដើម្បីបង្កើតឡើងកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។       

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលរុស្ស៊ីទទួលបាននាពេលកន្លងទៅ ដែលជាកត្តារួមចំណែក ពង្រឹងឋានៈដ៏ សំខាន់របស់រុស្ស៊ីលើឆាកអន្តរជាតិ។ លោកអគ្គលេខាបក្សបានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺតែងតែចាត់ទុករុស្ស៊ីជាដៃគូ សំខាន់និងគួរឲ្យទុកចិត្តរបស់វៀតណាម ហើយសង្កត់ធ្ងន់ថា ប្រជាជនវៀតណាម ចងចាំជានិច្ចការគាំទ្រនិងជួយឧបត្ថម្ភអស់ពីចិត្តពីថ្លើមដែលប្រជាជនរុស្ស៊ី តែងតែជួយដល់ប្រជាជនវៀត ណាមទាំងក្នុងអតីតកាលក៏ដូចជានាបច្ចុប្បន្នកាល។   

បន្ទាប់ពីជំនួបសន្ទនា អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិប តីរុស្សី លោក Vladimir Putin បានអញ្ជើញធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើ ឯក សារសហប្រតិបត្តិការរវាងភាគីទាំងពីរនិងធ្វើជាសហប្រធានសន្និសីទកាសែតរួមផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ