អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Kaluga សហព័ន្ធរុស្ស៊ី
(VOVWORLD) -នាព្រឹថ្ងៃទី ៧ កញ្ញា អគ្គលេខាបក្សកុម្មុយនីស្ត លោក Nguyen Phu Trong បានដឹកនាំគណប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញការងារនៅខេត្ត Kaluga សហព័ន្ធរុស្ស៊ី ជាខេត្តមួយក្នុងចំណោមខេត្តដែលមានការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់បំផុតនៅសហព័ន្ធរុស្ស៊ី។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ចូលរួមពិធីបើកសម្ពោធរោងចក្រសម្ព័ន្ធក្រុមហ៊ុន TH |
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សម្ព័ន្ធក្រុមហ៊ុន TH គឺជាសហគ្រាសឯកជនដំបូងគេនៅវៀតណាមបានមកបោះទុនវិនិយោគនៅសហព័ន្ធរុស្ស៊ី ដោយផ្តល់ផលិតផលអនាម័យ គុណភាពខ្ពស់ជូនប្រជាជន Kaluga និងខេត្តជិតខាង។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Kaluga |
លោក Nguyen Phu Trong បានស្នើឲ្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី និងរដ្ឋអំណាច ខេត្ត Kaluga និយាយដោយឡែក បន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ក្នុងនោះមាន សម្ព័ន្ធក្រុមហ៊ុន TH របស់វៀតណាម ក្នុងការបោះទុនវិនិយោគ ធ្វើអាជីវកម្មនៅសហព័ន្ធរុស្ស៊ីប្រកបដោយជោគជ័យ។ អគ្គលេខាបក្សលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិត និងរាល់សកម្មភាពដែលមានអត្ថន័យ របស់ខេត្ត Kaluga ក្នុងឱកាសរំលឹកខួបទំនាក់ទំនងសំខាន់រវាងវៀតណាម - សហព័ន្ធរុស្ស៊ី នាឆ្នាំ២០១៩ ២០២០ ហើយបានឲ្យដឹងថាវៀតណាមនឹងឧទ្ទេសនាមមូលដ្ឋានមួយ ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត Kaluga ហើយតាមនោះរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ៕