(VOVworld) - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី១៦ កញ្ញា អគ្គ
លេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញចូលគាល់
ព្រះមហាក្សត្រជប៉ុន Akihito។លោកអគ្គលេខាបក្ស Nguyen Phu Trong និងព្រះមហា
ក្សត្រ Akihito បានសំដែងក្ដីសប្បាយរីករាយចំពោះការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស
ជាក់ស្ដែងនិងល្អប្រសើរនៃទំនាក់ទំនងវៀតណាម-ជប៉ុននាពេលកន្លងទៅព្រមទាំង
ឯកភាពថា បន្តពង្រីកនូវសមិទ្ធិផលដែលទទួល បានដើម្បីជំរុញលើគ្រប់វិស័យនិង
ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-
ជប៉ុនដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីប អាស៊ី។
|
លោកអគ្គលេខាបក្ស Nguyen Phu Trong (ខាងឆ្វេង)និងព្រះមហាក្សត្រ Akihito |
មុននោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ
ប្រធានអង្គការពន្លឿនពាណិជ្ជកម្មបរទេសជប៉ុន (JETRO) លោក Ishighe Hiroyuki។
នៅទីនេះ លោក Nguyen Phu Trong សុំឲ្យ JETRO នឹងបន្តជួយ ឧបត្ថម្ភអង្គភាពអាជី
វកម្មជប៉ុនវិនិយោគក្នុងវិស័យកសិកម្មនិងផ្នែកឧស្សាហកម្ម អាទិភាពរបស់វៀត
ណាម បង្កលក្ខណៈដើម្បីកសិផល ជលផលវៀតណាមជ្រៀត ចូលទីផ្សារជប៉ុន។
ក៏នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួប
សន្ទនាជាមួយលោក Ken Matsuzawa ប្រធានក្រុមប្រឹក្សាការទូតប្រជាជនជប៉ុន
ផងដែរ៕