(VOVworld) - តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តនិងជាប្រធានរដ្ឋ
ចិនលោក Xi Jinping នាព្រឹកថ្ងៃទី៧ មេសា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពី
រដ្ឋធានី ហាណូយ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong |
ដំណើរទស្សនកិច្ចនៅចិនលើកនេះរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រព្រឹត្តទៅក្នុងឱកាសប្រទេសទាំង២រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើត
ទំនាក់ទំនងការទូត ព្រមទាំងបន្តលាតត្រដាងអនុវត្តគោលមាគ៌ាកិច្ចការបរទេស
ឯករាជ្យ ធ្វើម្ចាស់ការរបស់បក្សនិងរដ្ឋវៀតណាម។ដំណើរទស្សនកិច្ចនឹងរួមចំណែក
ពង្រឹង រក្សាស្ថិរភាព មិត្តភាព ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិនយ៉ាង
ស្អិតស្អំ បង្កលក្ខណៈងាយស្រួលដើម្បីបន្តដោះស្រាយបញ្ហានៅមានសេសសល់
នានារវាងប្រទេសទាំង២ រួមចំណែកពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាពដើម្បី កសាងនិងការពារមាតុប្រទេស៕