អគ្គលេខាបក្សកុម្មុយនីសវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្តThanh Hoa

អគ្គលេខាបក្សកុម្មុយនីសវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្តThanh Hoa - ảnh 1
អគ្គលេខាបក្សកុម្មុយនីសវៀត ណាមលោក Nguyen Phu Trong ទៅសាកសួរសុខទុកជួរកម្មករនៅរោងចក្រឧណ្ហអគ្គីសនី Nghi Son

(VOVworld) - នាព្រឹកថ្ងៃទី១ សីហា​អគ្គលេខាបក្សកុម្មុយនីសវៀតណាមលោក
Nguyen Phu Trong បានមានដំណើរទស្សនកិច្ចការងារនៅមណ្ឌលសេដ្ឋកិច្ច Nghi Son
ខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម។នៅទីនេះ លោក Nguyen Phu Trong បាន
លើកសរសើរនិងវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ខេត្ត ​Thanh Hoa ក៏ដូចជា
បណ្ដាកម្មាភិបាល វិស្វករ អ្នកជំនាញការ និងកម្មករ ដែលបានរួមកម្លាំងក្នុងការកសាង
សំណង់ រោងចក្រនៅមណ្ឌលសេដ្ឋកិច្ច Nghi Son។តាមលោកថា ការិយាល័យនយោ
បាយ និងមជ្ឈឹមចាត់ទុក Nghi Son ជាមណ្ឌលសេដ្ឋកិច្ចមួយក្នុងចំណោមមណ្ឌលសេដ្ឋ
កិច្ចឆ្នេរសមុទ្រដ៏ស្នូលលើទូទាំងប្រទេស ដែលបង្កើតកម្លាំងចលករសំរាប់ការអភិវឌ្ឍន៍
របស់ខេត្ត Thanh Hoa​ និងតំបន់ Trung Bo ខាងជើង។លោក Nguyen Phu Trongមានគោល
បំណងថា ខេត្ត​ Thanh Hoa នឹងនាំមណ្ឌលសេដ្ឋកិច្ច Nghi Son អភិវឌ្ឍន៍យ៉ាងលឿន រឹង
មាំនិងប្រកបដោយប្រសិទ្ធិភាពរួមចំណែកក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ