អគ្គលេខាបក្សកុម្មុយនិសវៀតណាមអញ្ជើញទៅបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកូរ៉េខាងត្បូង

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park
Geun hye អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោកNguyen Phu Trong និងគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយទៅបំពេញទស្សនកិច្ច
ថ្នាក់រដ្ឋនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១ដល់ទី៤ តុលា។អមដំណើរជាមួយលោក
Nguyen Phu Trong មានថ្នាក់ដឹកនាំនៃបណ្ដាក្រសួង ស្ថាប័នមជ្ឈឹមទៀតផង។

អគ្គលេខាបក្សកុម្មុយនិសវៀតណាមអញ្ជើញទៅបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកូរ៉េខាងត្បូង - ảnh 1
រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងទទួលជួប
អគ្គលេខាបក្សលោក Nguyen Phu Trong នៅអាកាសយានដ្ឋាន


ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅជំរុញខ្លាំងនិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់
ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង ដោយដាក់គ្រឹះ
ស្ថានគឺបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ព្រមទាំងពង្រីកនិងលើកកំពស់ប្រសិទ្ធិ
ភាពសហប្រតិបតិ្តការលើវិស័យផ្សេងៗ។ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក
Nguyen Phu Trong នឹងមានបណ្ដាជំនួបសន្ទនា ជំនួបប្រាស្រ័យ និងជំនួបចរចារ ជា
មួយថ្នាក់ដឹកនាំកូរ៉េខាងត្បូងដើម្បីទទួលបានកិច្ចព្រមព្រៀងដ៏សំខាន់។ភាគីទាំង២
ក៏ផ្លាស់ប្ដូរមតិអំពីបណ្ដាបញ្ហាអន្តរជាតិនិងនៅតំបន់ដែលភាគីទាំង២យកចិត្តទុក
ដាក់ដូចគ្នា រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅទ្វីបអាស៊ីនិងលើ
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ