អគ្គលេខបក្សទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រសួងការពារជាតិអាមេរិក
(VOVWORLD) - នារសៀលថ្ងៃទី ២៥ មករា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិ ភូក្រសួងការពារជាតិអាមេរិកដឹកនាំដោយរដ្ឋមន្ត្រី James Mattis ដែលកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អាមេរិកបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម |
(VOVworld) – នារសៀលថ្ងៃទី ២៥ មករា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិ ភូក្រសួងការពារជាតិអាមេរិកដឹកនាំដោយរដ្ឋមន្ត្រី James Mattis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រដ្ឋមន្ត្រី James Mattis បានជូនដំណឹងអំពីកិច្ច សហប្រតិបត្តិការជាក់ស្តែងសម្បូរបែបប្រកបដោយប្រសិទ្ធភាពលើវិស័យសន្តិសុខការ ពារជាតិរវាងប្រទេសទាំងពីរជាពិសេសគឺវិស័យរក្សាសន្តិភាព អ.ស.ប. ការបណ្តុះ បណ្ដាលពេទ្យទ័ព សន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើតនិងការអនុវត្តច្បាប់លើ សមុទ្រ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានអះអាងថា៖ អាមេរិកគោរពនិងមានគោល បំណងបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ រីឯ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ គោលជំហរមុនក៏ ដូចជាក្រោរបស់បក្សនិងរដ្ឋវៀតណាមគឺគោរពនិងជំរុញទំនាក់ទំនងវៀតណាម-អាមេរិក នាំទំនាក់តំនងសហប្រតិបត្តិការដៃគូលើគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរ ភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕