|
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bunnhang Volachit |
(VOV)_អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bunnhang Volachit នឹងមក
បំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណរដ្ឋ សង្គមនិយមវៀតណាមចាប់ពី
ថ្ងៃទី២៥ ដល់ថ្ងៃទី២៧មេសា។ ដំណើរទស្សនកិច្ចនេះ ត្រូវបានអនុវត្តតាមសេចក្ដី
អញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និង
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ៕