អគ្គលេខាបក្សនិងប្រធានរដ្ឋចិនលោកXi Jinpingថ្លែងចំណាប់អារម្មណ៍នៅព្រលានយន្តហោះ Noi Bai
|
អគ្គលេខាបក្សកុម្មុនិស្តចិននិងជាប្រធាន សាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping និងលោកជំទាវបានអញ្ជើញ មកដល់ព្រលានយន្តហោះ Noi Bai |
(VOVworld)-នារសៀលថ្ងៃទី៥វិច្ឆិកា អគ្គលេខាបក្សកុម្មុនិស្តចិននិងជាប្រធានសាធា
រណរដ្ឋប្រជាមានិតចិនលោក Xi Jinping និងលោកជំទាវបានអញ្ជើញ មកដល់ព្រ
លានយន្តហោះ Noi Bai ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាករដ្ឋនៅ វៀតណាម។ ការ
ទទួលស្វាគមន៍អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិននិងលោក ជំទាវនៅព្រលានយន្ត
ហោះមានវត្តមានសមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការឃោសនា
និងអប់រំមជ្ឈឹមលោក Dinh The Huynh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
លោក Pham Binh Minh និង ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក
Hoang Binh Quan ។ ក្នុងការថ្លែងចំណាប់អារម្មណ៍ពេលមកដល់វៀតណាម លោក
Xi Jinping បានអះអាងថា ចិនមានការយកចិត្តទុកដាក់នូវទំនាក់ទំនងមិត្តភាពប្រពៃ
ណីរវាងចិននិងវៀតណាម ដោយមានការគោរពគ្នា រួមគ្នាជម្រុញទំនាក់ទំនង ដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យឲ្យមានការអភិវឌ្ឍន៍ជានិរន្ត ។ លោក Xi
Jinping សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកពង្រឹងនិង
ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និង ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់
វិស័យរវាងចិននិងវៀតណាម ឡើងកំពស់ថ្មី៕