(VOVworld) - នារសៀលថ្ងៃទី៩ កុម្ភៈ អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក
Nguyen Phu Trong បានជួបធ្វើការជាមួយគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម។ថ្លែង
មតិនៅទីនេះ លោក Nguyen Phu Trong បានស្នើរឲ្យគណៈកម្មាធិការមជ្ឈឹម ត្រូវ
បង្កើនថែមទៀតតួនាទីឃ្លាំមើល ម្ចាស់ការជំរុញលឿនដំណើរការដោះស្រាយ
បញ្ហានានាទន្ទឹមនឹងនោះ ត្រូវអនុវត្តល្អនូវការងារត្រួតពិនិត្យ។លោកបាន
សំណូមពរថាការងារ ត្រួតពិនិត្យ ឃ្លាំមើលនិងវិន័យបក្ស ត្រូវរួមចំណែកសំខាន់
ក្នុងការកសាងបក្សនិង ត្រៀមរៀបចំឲ្យមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ក៏ដូចជា
មហាសន្និបាតទូទាំង ប្រទេសផងដែរ។ ក្នុងឱកាសនេះដែរ លោក Nguyen Phu
Trong ក៏បានប្រសិទ្ធិពរ បុណ្យចូលឆ្នាំថ្មីទៅដល់កម្មាភិបាល បុគ្គលិកទាំងឡាយ
នៃផ្នែកត្រួតពិនិត្យបក្ស និងគណៈកម្មាធិការមជ្ឈឹម៕