|
អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយអាណិកជនឆ្នើម |
(VOV)_នារសៀលថ្ងៃទី៣០មករា នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូជន
វៀតណាមនៅឯបរទេស ត្រឡប់មកប្រទេសវិញ ចូលរួមកម្មវិធីនិទាឃរដូវស្រុកកំណើត-២០១៦ ដោយគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស (ក្រ
សួងការបរទេសវៀតណាម)រៀបចំឡើង អគ្គលេខាបក្ស លោក Nguyen Phu Trong
បានវាយតំលៃខ្ពស់ចំពោះបណ្ដាការរួមវិភាគទានដ៏សកម្ម របស់ជនវៀតណាមនៅ
ឯបរទេស ចំពោះបុព្វហេតុអភិវឌ្ឍន៍ និងការពារមាតុប្រទេស។អគ្គលេខាបក្ស លោក
Nguyen Phu Trong បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ចំពោះ
សហគមន៍ ជនវៀតណាមនៅឯបរទេស ហើយមានគោលបំណងថា៖អាណិកជន
បង្កើនចំណងសាមគ្គីភាព ពង្រឹងនិងពង្រីកប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិ
ធ្វើជាស្ពានតភ្ជាប់វៀតណាមជាមួយប្រទេសសាម៊ី៕