អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman

(VOVWORLD) -នៅក្នុងជំនួបនារសៀលថ្ងៃទី៧មិថុនានៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានគាំទ្រនូវដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីឆែក លោក Milos Zeman រួមទាំងវាយតម្លៃថាដំណើរទស្សនកិច្ចនេះរួមចំណែកសំខាន់ក្នុងការជម្រុញ ទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-សាធារណរដ្ឋឆែក។ 
អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman - ảnh 1


អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក  លោក Milos Zeman

លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ទទួលបានពីកិច្ចចរចាររវាងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតី Milos Zeman និងស្នើឲ្យភាគីទាំងពីរ បន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងថ្លែងអណរគុណចំពោះការដែល រដ្ឋាភិបាលឆែកបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមរស់នៅនិងប្រកបការងារនៅឆែក សំដៅពង្រីក ថែមទៀតតួនាទីជាស្ពានសម្រាប់ទំនាក់ ទំនងនៃប្រទេសទាំងពីរ។

        ប្រធានាធិបតីឆែក លោក Milos Zeman បានអះអាងថា សាធារណរដ្ឋឆែកនឹង ខិតខំជម្រុញការអនុវត្តរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរលើគ្រប់វិស័យ បង្កើតបម្រែបម្រួលជាក់ស្តែងក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-សាធារណរដ្ឋឆែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ