អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយប្រធានរដ្ឋសភាបង់ក្លេដែស ​Shirin Sharmin Chaudhury

(VOVWORLD) -នៅក្នុងជំនួបទទួលជួបជាមួយប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Sharmin Chaudhury នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចពោរពេញទៅដោយអត្ថន័យក្នុងទំ នាក់ទំនងរវាងប្រទេសទាំងពីរ។
អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយប្រធានរដ្ឋសភាបង់ក្លេដែស ​Shirin Sharmin Chaudhury  - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាបង់ក្លេដែសលោកស្រី Shirin Sharmin Chaudhury
 

ឈរលើមូលដ្ឋាននៃទំនាក់ទំនងយ៉ាងល្អប្រសើរនោះ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរមានវិធានការជាក់ស្តែងដើម្បីអនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងដែលទទួលបាន ជាពិសេសជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍន៍សក្តិសមទៅនឹងទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ វៀត ណាម-បង់ក្លាដែស។

        រីឯខ្លួនវិញ  ប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Sharmin Chaudhury បានសង្កត់ធ្ងន់ថា បង់ក្លាដែសយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយវៀតណាម និងត្រៀមជាស្រេចចែករំលែកបទពិសោធន៍ជាមួយវៀត ណាមលើវិស័យដែលបង់ក្លេដែសមានប្រៀបខ្លាំង ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ