អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតនៅទីក្រុងហាណូយ

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ម្ចាស់ឆ្នោតមានតួនាទីដ៏សំខាន់ក្នុងការឃ្លាំមើល និងបដិវាទដំណើរការអនុវត្តន៍គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតនៅទីក្រុងហាណូយ - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតនៅទីក្រុងហាណូយ

អនុវត្តន៍កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី១៤ ខែតុលា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងសមាជិកសភានៅការិយាល័យបោះឆ្នោតលេខ ១ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហាណូយ។ អញ្ជើញថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ម្ចាស់ឆ្នោតមានតួនាទីដ៏សំខាន់ក្នុងការឃ្លាំមើល និងបដិវាទដំណើរការអនុវត្តន៍គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ហេតុអ្វីបានជាមុនសម័យប្រជុំនីមួយៗ យើងត្រូវសំណេះសំណាលជាមួយម្ចាស់ឆ្នោត។ ហើយក្រោយសម័យប្រជុំ គឺត្រូវរាយការណ៍លទ្ធផលដើម្បីសុំយោបល់ម្ចាស់ឆ្នោត។ គោលបំណងគឺដើម្បីម្ចាស់ឆ្នោតចូលរួមមតិយោបល់ដល់រដ្ឋសភា។ រដ្ឋសភាពិចារណាថាតើច្បាប់បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ម្ចាស់បោះឆ្នោតហើយនៅ ហើយអនុវត្តន៍ស្របតាមគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋដែរឬទេ។ ខ្ញុំគិតថា ម្ចាស់បោះឆ្នោត និងប្រជាពលរដ្ឋមានតួនាទីសំខាន់ក្នុងការឃ្លាំមើល និងត្រួតពិនិត្យ។ មតិរបស់ប្រជាជនមានសារៈសំខាន់ណាស់ ព្រោះប្រជាជនគឺជាអ្នកដែលទទួលផលប្រយោជន៍ផ្ទាល់ ហើយយល់ដឹងគ្រប់បែបយ៉ាងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ