អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅឡាវ
|
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅឡាវ |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក
Bounnhang Volachith នាព្រឹកថ្ងៃទី២៤វិច្ឆិកា អគ្គលេខាបក្សកម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋវៀតណាម បាន
ចាកចេញពីរដ្ឋធានីហាណូយ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ
សាធារណះរដ្ឋ ប្រជាធិប្បតេយ្យ ប្រជាមានិតឡាវ។
ដំណើរទស្សនកិច្ចលើកនេះជាឱកាសដើម្បីថ្នាក់ដឹកនាំរបស់បក្សទាំងពីរ រដ្ឋទាំងពីរ
ឯកភាពអំពីទិសដៅសហប្រតិបត្តិការក្នុងអាណត្តិ កំណត់សេចក្ដីស្នូលក្នុងកិច្ចសហ
ប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងវៀតណាម-ឡាវកាន់តែអភិវឌ្ឍន៍តទៅទៀត៕