អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong៖ បន្តជំរុញការងារបង្ការ ប្រឆាំងអំពើពុករលួយ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិ ការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារបង្ការប្រឆាំង អំពើ ពុករលួយ (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VGP) |
នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលគណៈកម្មាធិការដឹកនាំសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើថា ឆ្នាំ ២០២០ ជិតបញ្ចប់ហើយសម្រាប់រឿងក្តីមួយចំនួនដែលស្ថិតក្នុងគម្រោងដោះស្រាយ គឺត្រូវផ្តោតលើការពិនិត្យជាក់ស្តែងនិងនាំយកមកជំនុំជម្រះឲ្យបានឆាប់បំផុត។
ពាក់ព័ន្ធនឹងភារកិច្ចនាពេលខាងមុខ អគ្គលេខាបក្ស ប្រធានរដ្ឋ និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈ កម្មាធិការដឹកនាំបានស្នើឱ្យគ្រប់លំដាប់ថ្នាក់ ដែលរួមជាមួយការបញ្ជាណែនាំដឹកនាំការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមក ចាំបាច់ត្រូវបន្តដឹកនាំនិងជំរុញការងារប្រឆាំងអំពើ ពុករលួយផង។
ចំណែកឯការងាររៀបចំសន្និសីទទូទាំងប្រទេសដើម្បីបូកសរុបការងារបង្ការ ប្រឆាំងអំពើពុករលួយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានប្រសាសន៍ថា ការបូកសរុបការងារគឺដើម្បីទទួលមេរៀនបទពិសោធន៍ពីទស្សនៈ ពីគំនិតផ្តួចផ្តើម ពីវិធីសាស្ត្រ ពីការសម្របសម្រួលនិងមតិឯកភាពស្រុះចិត្តគំនិតរបស់ប្រជាជន ដោយប្តេជ្ញាធ្វើឱ្យបានល្អប្រសើរថែមទៀត ការងារបង្ការ ប្រឆាំងអំពើពុករលួយនាពេលខាងមុខ៕