អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញចូលរួមកិច្ចសន្ទនាជាមួយ សហគ្រាសអាមេរិកឈានមុខគេ

(VOVWORLD) - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម សង្ឃឹមថា វិនិយោគិនអាមេរិកនឹងបន្តគាំទ្រដើម្បីឲ្យរដ្ឋាភិបាល អាមេរិកទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារក្នុងពេលឆាប់ៗនេះ តាមនោះបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃភាគីទាំងពីរសហប្រតិបត្តិការវិនិ យោគ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញចូលរួមកិច្ចសន្ទនាជាមួយ សហគ្រាសអាមេរិកឈានមុខគេ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចជាមួយសហគ្រាសអាមេរិកឈានមុខគេ។ (រូបថត៖ VNA)
ក្នុងឱកាសអញ្ជើញចូលរួមសកម្មភាពនៃសប្តាហ៍ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី ២៣ កញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមកិច្ចសន្ទនាធុរកិច្ច ដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (USABC) សភា ពាណិជ្ជកម្មសហរដ្ឋអាមេរិក (USCC) និងក្រុមប្រឹក្សាធុរកិច្ចដើម្បីការយោគយល់រួម (BCIU) សម្របសម្រួលជាមួយក្រសួងផែនការវិនិយោគវៀតណាម និងស្ថានទូត វៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។
ថ្លែងមតិក្នុងកិច្ចសន្ទនា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ មានបំណងថា រដ្ឋាភិបាលអាមេរិកនឹងជំរុញ និងលើកទឹកចិត្តសហគ្រាស អាមេរិកបង្កើនការវិនិយោគនៅវៀតណាម ហើយ វិនិយោគិនអាមេរិកនឹងស្រាវជ្រាវ និងពង្រីកការវិនិយោគនៅក្នុងឧស្សាហកម្ម និងវិស័យនានា ដូចជាវិទ្យាសាស្ត្របច្ចេក វិទ្យា នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋ កិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង; អភិវឌ្ឍន៍ឧស្សាហកម្មបន្ទះឈីប semiconductor បញ្ញា សិប្បនិមិត្ត (AI) អ៊ីនធឺណេតនៃវត្ថុ (IOT); ថាមពលថ្មី ថាមពលកកើតឡើងវិញ; ហិរញ្ញ វត្ថុ មជ្ឈមណ្ឌលហិរញ្ញវត្ថុ; ជីវបច្ចេកវិទ្យា វេជ្ជសាស្ត្រ ជាដើម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម សង្ឃឹមថា វិនិយោគិនអាមេរិកនឹងបន្តគាំទ្រដើម្បីឲ្យរដ្ឋាភិបាល អាមេរិកទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារក្នុងពេលឆាប់ៗនេះ តាមនោះបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃភាគីទាំងពីរសហប្រតិបត្តិការវិនិយោគ។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីទទួល-ប្រគល់ឯកសារដែលបានចុះហត្ថលេខារវាងសហគ្រាសវៀតណាម និង អាមេរិកលើវិស័យដូចជា៖ ការផ្លាស់ប្ដូរថាមពល និងការស្រាវជ្រាវផ្ទេរបច្ចេកវិទ្យាក្នុង វិស័យថាមពល; ដំណោះស្រាយផ្នែកទន់នៅក្នុងឧស្សាហកម្មអគ្គិសនី និងប្រេងឧស្ម័ន; បញ្ញាសិប្បនិមិត្ត (Al) semiconductor និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅ ប្រទេសវៀតណាម; អាកាសចរណ៍ និងការផលិតឧស្ម័នធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ