អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះលោកអគ្គ លេខាបក្ស ប្រធានរដ្ឋ ថងលូន ស៊ីសូលីត រួមជាមួយលោកជំទាវ និងគណៈប្រតិភូ ជាន់ខ្ពស់របស់បក្ស និងរដ្ឋឡាវ បានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ តាមពិធីកម្រិតខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋជាមួយនឹងការបាញ់កាំភ្លើង ធំចំនួន ២១ គ្រាប់។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងលោក ជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ VOV)
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ  នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បាន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។
នៅក្នុងជំនួបពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្វាគមន៍ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក ថងលូន ស៊ីស៊ូលីត និងលោកជំទាវ រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅវៀតណាម ដោយអះអាងថា វៀតណាមនឹងរួមជាមួយឡាវ ថែរក្សានិងពូនជ្រុំទំនាក់ ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសវៀតណាម-ឡាវ ឲ្យមានការអភិវឌ្ឍ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាពលើគ្រប់វិស័យ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“ដំណើរទស្សនកិច្ចលើកនេះ របស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងលោក ជំទាវ មានអត្ថន័យសំខាន់ពិសេស រួមចំណែកពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស ទាំងពីរ ប្រទេសទាំងពីរ ឲ្យសក្តិ សមនឹងទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវក្នុងពេលដែលប្រទេសទាំងពីរកំពុងខិតខំអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣និងមហាសន្និបាតលើកទី១១របស់បក្សប្រជាជនបដិវត្តន៍ឡាវ ព្រមទាំងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់មហាសន្និបាតទូទាំងប្រទេសអាណត្តិថ្មីរបស់បក្សនីមួយៗ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិបន្តវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញ”។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត - ảnh 2ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ VOV)
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងអគ្គលេខាបក្ស និង ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត មានសេចក្តីសោមនស្សរីករាយចំពោះការ អភិវឌ្ឍន៍ថ្មីៗដ៏សំខាន់ក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងលទ្ធផលនៃ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវនាពេលកន្លងមក ព្រម ទាំងពិភាក្សាលើទិសដៅជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ធានាការគាំទ្រដ៏រឹងមាំសម្រាប់គ្នាទៅវិញទៅមក ដើម្បី ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈមសន្តិសុខកាន់តែសម្បូរបែប និង ស្មុគស្មាញជាងមុន។
អគ្គលេខាបក្ស ប្រធានរដ្ឋទាំងពីររូបបានឯកភាពលើការយោគ យល់រួមអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញ បង្កើតរបកគំហើញ និងលើកកំពស់ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេស ដោយ ឈរលើមូលដ្ឋាននៃការធ្វើអាជីវកម្ម និងពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់ ប្រទេសនីមួយៗ ជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងពីរលើផ្នែកស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ទូរគមនាគមន៍ និងទេសចរណ៍ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ព្រមទាំងជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងបី វៀតណាម-ឡាវ-កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ