អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងសន្និសីទជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ
(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា សមិទ្ធិផលដែលប្រទេសជាតិសម្រេចបាននាពេលកន្លងមកនេះ គឺ អាស្រ័យដោយការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសមានការរួមវិភាគទាន បញ្ញា និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋ។
សន្និសីទបានចំណាយពេល ១ នាទីធ្វើការស្មឹងស្មាធរំលឹកដល់អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៥ សីហា នៅទីស្នាក់ការមជ្ឈិមបក្ស ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា) ការិ យាល័យនយោបាយបានរៀបចំសន្និសីទជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ដើម្បីជូនដំណឹងអំពីស្ថានភាពរបស់បក្ស និងប្រទេសជាតិក្នុងប៉ុន្មានខែដើមឆ្នាំ ២០២៤ ក៏ដូចជាភារកិច្ចសំខាន់ៗក្នុងប៉ុន្មានខែ ចុងឆ្នាំ ២០២៤ និងរយៈពេលខាងមុខផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ទទួលជួបអតីតអគ្គលេខាបក្ស លោក Nong Duc Manh និងអតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា សមិទ្ធិផលដែលប្រទេសជាតិសម្រេចបាននាពេលកន្លងមកនេះ គឺ អាស្រ័យដោយការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសមានការរួមវិភាគទាន បញ្ញា និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការិយាល័យនយោបាយ និងគណៈលេខាកំពុងផ្ដោតលើការដឹកនាំយ៉ាងប្ដូរផ្ដាច់ ដើម្បីធានាបាននូវការទម្លុះ ទម្លាយ ការពន្លឿន និងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចដែល សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានដាក់ចេញ ក៏ដូចជាត្រៀម រៀបចំសម្រាប់មហាសន្និបាតបក្សលើកទី១៤ផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ មានបំណងចង់បន្តទទួលបានការជួយគាំទ្រ និងការផ្ដល់មតិយោបល់ជាប្រចាំពីថ្នាក់ ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម៕