អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្សឡាវលោក Thongloun Sisoulith

(VOVWORLD) - លោកអគ្គលេខាបក្ស Thongloun Sisoulith ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ ក៏ដូចជារៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្សផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្សឡាវលោក Thongloun Sisoulith - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ VNA)

ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១១នៃបក្សប្រជាជនបដិវត្តន៍ឡាវទើបតែបានបញ្ចប់ដោយជោគជ័យល្អប្រសើរនោះ លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Thongloun Sisoulith អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវនីតិកាលទី១១។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអបអរសាទរបក្សប្រជាជនបដិវត្តន៍ឡាវ ដោយបានរៀបចំមហាសន្និបាតលើកទី១១ប្រកបដោយជោគជ័យ ព្រមទាំងអបអរសាទរលោក Thongloun Sisoulith ដោយត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។

លោកអគ្គលេខាបក្ស Thongloun Sisoulith ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ ក៏ដូចជារៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្សផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងលោកអគ្គលេខាបក្ស Thongloun Sisoulith បានអះអាងថា ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវ គឺជាបញ្ហាយុទ្ធសាស្ត្រដែលមានអត្ថន័យដ៏សែនសំខាន់ ហើយរួមចំណែកយ៉ាងសកម្មដល់ការធានាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ