អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួប សំណេះសំណាលជាមួយបក្ខជនវ័យក្មេងឆ្នើមៗទូទាំងប្រទេសក្នុងការរៀនសូត្រនិងធ្វើត្រាប់តាមពាក្យទូន្មានលោកប្រធានហូជីមិញ

(VOVWORLD) - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានផ្ដែផ្ដាំបក្ខជនវ័យក្មេងថា ត្រូវតែផ្ដោតទៅលើ ការហាត់ពត់លត់ដំទាំងខាងសីលធម៌ទាំងខាងជំនាញ ដើម្បីមានទឹកចិត្តល្អបរិ សុទ្ធផងនិងបញ្ញាវៀងវៃទៀតផង។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួប សំណេះសំណាលជាមួយបក្ខជនវ័យក្មេងឆ្នើមៗទូទាំងប្រទេសក្នុងការរៀនសូត្រនិងធ្វើត្រាប់តាមពាក្យទូន្មានលោកប្រធានហូជីមិញ - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong នៅក្នុងជំនួបនេះ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៧ ខែសីហា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញជួបសំណេះ សំណាលជាមួយបក្ខជនវ័យក្មេងឆ្នើមៗចំនួន ៣២៩ នាក់ទូទាំងប្រទេសក្នុងការ រៀនសូត្រនិងធ្វើត្រាប់តាមពាក្យទូន្មានលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹក ខួបរយៈពេល៥០ឆ្នាំអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ។ អញ្ជើញ ថ្លែងនៅទីនេះ លោក Nguyen Phu Trong បានអះអាងថា យុវជនជាកម្លាំងដែល ដើរតួនាទីដ៏សំខាន់ណាស់ក្នុងដំណើរការបង្កើតនិងធ្វើសកម្មភាពរបស់បក្សកុម្មុយនិស្តវៀតណាម។ តាមលោកបានចាត់ទុកថា យុវជនគួរតែពង្រីកស្មារតី “ទីណា ត្រូវការគឺមានយុវជន ទីណាលំបាកក៏មានយុវជនដែរ” សក្តិសមក្លាយទៅជា កម្លាំងបម្រុងគួរអោយជឿទុកចិត្តសម្រាប់ថ្នាក់ដឹកនាំបក្សភាគគ្រប់ជាន់ថ្នាក់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានផ្ដែផ្ដាំបក្ខជនវ័យក្មេងថា ត្រូវតែផ្ដោតទៅលើ ការហាត់ពត់លត់ដំទាំងខាងសីលធម៌ទាំងខាងជំនាញ ដើម្បីមានទឹកចិត្តល្អបរិ សុទ្ធផងនិងបញ្ញាវៀងវៃទៀតផង។ ក្នុងនោះ សីលធម៌គឺជាភាពស្មោះត្រង់ចំពោះ បក្ស មាតុភូមិ ប្រជាជន ជានិច្ចកាលដាក់ផលប្រយោជន៍ជាតិជាចម្បង ធ្វើការងារ អ្វីខ្លះក៏ត្រូវតែគិតគូរថាធ្វើដើម្បីប្រទេសជាតិនិងមាតុភូមិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ