អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មានបន្ទាប់ពីជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣

(VOVWORLD) - នាព្រឹកថ្ងៃទី ១ កុម្ភៈ បន្ទាប់ពីសម័យបិទមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីនៃសន្និសីទសារព័ត៌មានអន្តរជាតិដើម្បី ជូនដំណឹងពីលទ្ធផលនៃមហាសន្និបាតទៅកាន់អ្នកយកព័ត៌មានជាតិនិងអន្តរ ជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មានបន្ទាប់ពីជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣ - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV)
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ នេះប្រហែលជាមហាសន្និបាតមួយក្នុងចំណោមមហាសន្និបាតជោគជ័យបំផុតតាំងពីមុនមក ទាំងខាងខ្លឹមសារ របៀបវារៈ និងវិធីសាស្ត្រធ្វើការ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ជោគជ័យនៃមហាសន្និបាតមិនត្រឹមតែជាការអនុម័តលើសេចក្ដីសម្រេចចិត្ត ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមថ្មីប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការនាំសេចក្ដីសម្រេចចិត្តនេះឈានចូលជីវភាពរស់នៅជាក់ស្ដែងយ៉ាងដូចម្ដេច ប្រែក្លាយទៅជាការពិតយ៉ាងដូចម្ដេច ហើយត្រូវបង្កើតឡើងសម្ភារៈ ទ្រព្យសម្បត្តិពិតប្រាកដ ជួយប្រទេសជាតិកាន់តែខ្លាំងមាំមួន ប្រជាជនកាន់តែសម្បូធូរធារ នោះគឺជាជោគជ័យពិតប្រាកដនៃមហាសន្និបាត”។
អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីភារកិច្ចកសាង ពង្រឹងបក្ស និងបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអាណត្តិខាងមុខ លោកអគ្គលេខា បក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា៖ “ខ្ញុំសូមគូសបញ្ជាក់ថា ការតស៊ូនេះនៅតែប្រឈមនឹងការលំបាកឧបសគ្គដ៏យូរអង្វែងដែរ។ ហើយការងារនាពេលកន្លងទៅត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ។ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងបន្តបានអនុវត្តដោយឥតឈប់ឈរ ហើយគ្មានតំបន់ហាមឃាត់នោះទេ។ យើងធ្វើមិនមែនសំដៅបង្ក្រាបនរណាម្នាក់នោះទេ ប៉ុន្តែនេះជាបញ្ហាមនុស្សសាស្ត្រ មនុស្សធម៌ ដូចដែលលោកប្រធានហូជីមិញធ្លាប់បាននិយាយថា កាប់មែកដែលដង្កូវស៊ីដើម្បីសង្គ្រោះដើមឈើ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ