អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញប្រគល់អាំងស៊ីងអាយុបក្ស៧០ឆ្នាំជូនអតីតអគ្គលេខាបក្សលោក Le Kha Phieu
(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែសីហា នៅរដ្ឋធានីហាណូយ បក្សភាគខុទ្ទកាល័យអគ្គ ស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានរៀបចំពិធីប្រគល់អាំងស៊ីង អាយុបក្ស៧០ឆ្នាំជូនដល់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម អតីតប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញប្រគល់អាំងស៊ីងអាយុបក្ស៧០ឆ្នាំជូនដល់អតីតអគ្គលេខាបក្សលោក Le Kha Phieu (រូបថត៖ VOV) |
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong លេខាគណៈកម្មា ធិការយោធាមជ្ឈឹមបានអញ្ជើញចូលរួមនិងប្រគល់អាំងស៊ីងជូនលោក Le Kha Phieu។ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈឹម អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ក្នុងឋានៈជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Le Kha Phieu រួម ជាមួយសមូហភាពគណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ និង គណៈលេខា បានដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អោយសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើនក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើ ឧស្សាហូបនីយកម្ម ទំនើបកម្ម កសាងនិងការពារមាតុប្រទេស។ ជាកម្មាភិបាល ដែលធំដឹងក្ដីពីថ្នាក់មូលដ្ឋាន លោក Le Kha Phieu ជានិច្ចកាលមានភាពស្និទ្ធស្នាលរាក់ ទាក់ចំពោះមហាជន គោរពនិងផ្ទៀងស្ដាប់ការផ្ដល់មតិរបស់ថ្នាក់ក្រោម ពង្រីក ប្រាជ្ញាសមូហភាពក្នុងសកម្មភាពបញ្ជាដឹកនាំ ព្រមទាំងជួយឧបត្ថម្ភនិងបញ្ជូនបទ ពិសោធន៍សម្រាប់ជំនាន់ក្រោយយ៉ាងសកម្មផងដែរ។ យើងខ្ញុំជានិច្ចកាលរៀន សូត្រតាមលោក Le Kha Phieu អំពីវិធីសាស្ត្រនិងរចនាបទធ្វើការប្រកបដោយប្រសិទ្ធ ភាពនិងជាក់លាក់របស់លោក”៕