អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ ធ្វើជាអធិបតីនៅកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកឯកសារមហាសន្និបាតលើកទី១៣របស់បក្ស

(VOVWORLD) - នារសៀលថ្ងៃទី១១ កញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធាន រដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីនៅកិច្ច ប្រជុំអនុគណៈកម្មការទទួលបន្ទុកឯកសារមហាសន្និបាតលើកទី១៣របស់ បក្ស។ អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មានវត្តមាននាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ ធ្វើជាអធិបតីនៅកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកឯកសារមហាសន្និបាតលើកទី១៣របស់បក្ស - ảnh 1 លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)

អង្គប្រជុំបានបន្តពិភាក្សានិងផ្ដល់មតិស្ដីអំពីបញ្ហាសំខាន់ៗដូចជា៖ មូល បទនៃមហាសន្និបាតលើកទី១៣ ការវាយតម្លៃចំពោះលទ្ធផលអនុវត្តសេចក្ដី សម្រេចចិត្តនៃមហាសន្និបាតលើកទី១២ ការព្យាករណ៍ស្ថានភាពនាពេល ខាងមុខនិងទស្សនៈក្នុងការដឹកនាំ ក៏ដូចជាគោលដៅអភិវឌ្ឍ យុទ្ធសាស្ត្រ ភារកិច្ច និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងជាប្រធាន អនុគណៈកម្មការបានសង្កត់ធ្ងន់លើសារសំខាន់នៃឯកសារមហាសន្និបាត ដែលមានលក្ខណៈទាំងខាងនយោបាយ និងខាងទ្រឹស្ដីមិនត្រឹមតែ សម្រាប់ដំណាក់កាលខ្លីខាងមុខប៉ុណ្ណោះទេ ថែមទាំងដំណាក់កាលដ៏យូរ អង្វែងទៀតផង ដូច្នេះហើយត្រូវតែជៀសវាងការខ្វះចន្លោះ ត្រូវម្ដងហើយម្ដង ទៀត។ របាយការណ៍នយោបាយជាស្នូល ចំណែកឯរបាយការណ៍ ផ្សេងៗទាំងអស់ត្រូវផ្អែកលើទស្សនៈនៃរបាយការណ៍នយោបាយនោះ ហេតុ ដូច្នេះត្រូវធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់និងជ្រាលជ្រៅប្រកបដោយភាពសត្យានុម័ត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖

“ត្រូវផ្ដោតការយកចិត្តទុកដាក់ជាអតិបរមា។ ឯកសារត្រូវតែមាន លក្ខណៈយុទ្ធសាស្ត្រ មានអត្ថន័យទាំងខាងនយោបាយនិងទឹ្រស្ដីផង ហើយត្រូវមានភាពសាមញ្ញ ងាយយល់ ងាយចាំ ងាយពិនិត្យ ដើម្បីឲ្យប្រជា ជនគ្រប់រូប អ្នកណាក៏អាចយល់បានដែរ។ ខិតខំប្រឹងប្រែងកុំបង្កឡើងការ យល់ច្រឡំឬការចម្រូងចម្រាស់មិនចាំបាច់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ