អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ កសាងកងទ័ពមានរបៀបរៀងរយ ចំណាន និងទំនើបជាបណ្ដើរៗ

(VOVWORLD) - ដើម្បីការពារមាតុភូមិយ៉ាងរឹងមាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះ គឺចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវដោយម្ចាស់ការ ហើយធ្វើជាសេនាធិការជូនបក្ស និងរដ្ឋនូវ គោលការណ៍អំពីយោធា និងកិច្ចការពារជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ កសាងកងទ័ពមានរបៀបរៀងរយ ចំណាន និងទំនើបជាបណ្ដើរៗ - ảnh 1 មហាសន្និបាតតំណាងបក្សភាគយោធាលើកទី ១១

ដោយប្រធានបទ “កសាងបក្សភាគយោធាស្អាតស្អំ ខ្លាំងមាំមួន និងឆ្នើម; កសាងកងទ័ពប្រជាជនបដិវត្ត ដែលមានរបៀបរៀបរយ ចំណាន និងទំនើបជាបណ្ដើរៗ; ដោយខិតខំប្រឹងប្រែង ដល់ឆ្នាំ ២០៣០៖ កសាងកងទ័ពទំនើប ធ្វើជាស្នូលក្នុងការកសាងខឿនការពារជាតិប្រជាជនទាំងមូល ការពាររឹងមាំមាតុភូមិវៀតណាម សង្គមនិយម រួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ” ដែល មហាសន្និបាតតំណាងបក្សភាគយោធាលើកទី ១១ អាណត្តិ ២០២០ - ២០២៥ បានបើកនាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ដើម្បីការពារមាតុភូមិយ៉ាងរឹងមាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះ គឺចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវដោយម្ចាស់ការ ហើយធ្វើជាសេនាធិការជូនបក្ស និងរដ្ឋនូវ គោលការណ៍អំពីយោធា និងកិច្ចការពារជាតិ។ លោកបានអះអាងថា៖

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ កសាងកងទ័ពមានរបៀបរៀងរយ ចំណាន និងទំនើបជាបណ្ដើរៗ - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong 

“យើងចាំបាច់ត្រូវអនុវត្តន៍ដំណោះស្រាយកសាងកងទ័ព ដែលមាន របៀបរៀបរយ ចំណាន និងទំនើបជាបណ្ដើរៗ; អង្គទ័ពទាំងមូលឆ្ពោះទៅរកភាពទំនើប; បង្កើតបុព្វហេតុយ៉ាងរឹងមាំ ដើម្បីខិតខំប្រឹងប្រែងកសាងកងទ័ពទំនើបដល់ឆ្នាំ ២០៣០។ ធ្វើការផ្លាស់ប្ដូរជាប្រចាំលើកកម្ពស់គុណភាពក្នុងការហ្វឹកហ្វឺន អប់រំនិងបណ្ដុះបណ្ដាល; ជំរុញការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍និង ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសកម្មភាពរបស់កងទ័ព។ ទន្ទឹមនឹងនេះ អភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិឲ្យកាន់តែល្អប្រសើរជាងមុនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ