អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផ្ញើសារលិខិត អបអរសាទរការគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃ

(VOVWORLD) -  ក្នុងឱកាសដែលព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn Bodindradebayavarangkun បានគ្រងរាជ្យសម្បត្តិជាផ្លូវការ ជាព្រះមហាក្សត្រ ទី ១០ នៃព្រះរាជាណាចក្រថៃ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើសារលិខិតអបអរសាទរផងដែរ។

ក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  សម្តែងជំនឿជាក់ថា ក្រោមព្រះរាជ្យកិច្ចរបស់ព្រះមហាក្សត្រ ប្រជាជនថៃនឹងបន្តទទួលបានសមិទ្ធផលដ៏អស្ចារ្យជាច្រើនទៀត នៅក្នុងការកសាងព្រះរាជាណាចក្រថៃឲ្យកាន់តែមានភាពចម្រុងចម្រើននិងវិបុលភាព ហើយទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម - ថៃនឹងបន្តត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជា ជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍របស់សហគមន៍អាស៊ាន ក៏ដូចជាក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកនិងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ