អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ លើកកំពស់គុណភាពបក្ខជន
(VOVWORLD) - នាថ្ងៃទី ១៨ ខែធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស លេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានបើកកិច្ចប្រជុំ សំដៅផ្តល់មតិចំពោះការចេញផ្សាយសារាចររបស់លេ ខាធិការដ្ឋាន ស្តីពីការលើកកម្ពស់គុណភាពសមាជិកភាពនៃបក្ខជន។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ |
អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកឡើងថា ត្រូវលើកកំពស់គុណភាពនៃការទទួលសមាជិកជាបក្ខជន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “គុណសម្បត្តិរបស់បក្ខជន មុនបង្អស់គឺអំពីសតិអារម្មណ៍នយោបាយ ដោយមានភក្ដីភាពដាច់ខាតចំពោះបក្សនិងប្រទេសជាតិនិងចំពោះប្រជាជនហើយសីលធម៌ត្រូវដើរចំពោះមុខ។ ដូច្នេះសេចក្តីសម្រេចមជ្ឈិមទី៤នីតិកាលទី១២ បានដាក់បញ្ហាកែលម្អគុណភាពនៃសមា ជិករបស់បក្ស នេះជាបញ្ហាបន្ទាន់មួយ។ បក្ខជនល្អ ទើបមានមន្ត្រីល្អ សាខាបក្សល្អ ទើបបក្សរឹងមាំ ដើម្បីដឹកនាំប្រទេសជាតិអភិវឌ្ឍន៍”។