អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១០ខែមេសា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយតំណាងគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីផ្ទៀងស្តាប់នូវមតិយោបល់ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនគ្រប់ស្រទាប់។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ទៀងស្តាប់ ទទួលស្គាល់និងទទួលយក រាល់មតិយោបល់ដ៏ស្មោះត្រង់របស់សមាជិកនៃគណៈអធិបតី តាមនោះ អាចក្តាប់បាន នូវបំណងប្រាថ្នា របស់ប្រជាជនគ្រប់ស្រទាប់។

អញ្ជើញជូនដំណឹងអំពីស្ថានភាពរបស់ប្រទេសជាតិនាបច្ចុប្បន្ននេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកច្បាស់ថា៖ សមិទ្ធិទទួលបានក្រោយ រយៈពេល៣០ឆ្នាំ អនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មី គឺមានសារៈសំខាន់និងមានអត្ថន័យប្រវត្តិ សាស្ត្រ ហើយ ឋានៈរបស់ប្រទេសជាតិកាន់តែបានលើកកម្ពស់ផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់របស់រណសិរ្សមាតុភូមិ វៀតណាម ក្នុងការបង្កើនសាមគ្គីភាព កសាងផែនមហាសាមគ្គីជនជាតិទាំងមូល សាមគ្គីអន្តរ ជាតិ ដោយឈរលើស្មារតី វៀតណាមត្រៀមខ្លួនជាស្រេច ជាមិត្តនិងជាដៃគូមានទំនុកទុកចិត្តសម្រាប់ប្រទេសទាំងអស់ក្នុងសហគមន៍អន្តរជាតិ។

ស្តីពីបញ្ហាសេរីភាពខាងជំនឿសាសនា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖  បក្ស និងរដ្ឋវៀតណាម បង្កលក្ខណៈងាយស្រួលជានិច្ច សម្រាប់សាសនាទាំងអស់ប្រតិបត្តិសកម្មភាព ដោយគ្មានការរើសអើង។ ប៉ុន្តែ ការឆ្លៀតយកសាសនាដើម្បីធ្វើសកម្មភាពមិនគប្បី រំលោភច្បាប់ គឺត្រូវចាត់ការចំពោះមុខច្បាប់ជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ