អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ៖ “លោកអគ្គលេខាបក្ស Nguyen Phu Trong មានភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំនិងប្រជាជនឡាវ”

(VOVWORLD) - ចែករំលែកជាមួយសារព័ត៌មានវៀតណាមប្រចាំនៅឡាវកាលពីថ្ងៃទី ២៣ កក្កដា នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានវាយតម្លៃថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជាជនកុម្មុយនិស្តដ៏ស្មោះត្រង់ និងជាមេដឹកនាំឆ្នើមម្នាក់របស់វៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ៖ “លោកអគ្គលេខាបក្ស Nguyen Phu Trong មានភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំនិងប្រជាជនឡាវ” - ảnh 1អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ឆ្លើយសម្ភាសន៍សារព័ត៌មានវៀតណាមប្រចាំនៅឡាវ។ (រូបថត៖ VOV Laos)
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានមាន ប្រសាសន៍ថា វៀតណាមកំពុងដើរលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព មានការរីក ចំរើនយ៉ាងច្បាស់លាស់ ទទួលបានការកោតសរសើរពីប្រទេសក្នុងតំបន់ និងជុំវិញ ពិភពលោក។ ការសម្រេចបានសមិទ្ធិផលនេះ គឺអាស្រ័យដោយមានការដឹកនាំដ៏ ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបានអនុវត្តន៍គោលមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងត្រឹមត្រូវដែល មេដឹកនាំជំនាន់មុនៗបន្សល់ទុកមក។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានសង្កត់ធ្ងន់ថា៖
“ប្រទេសរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រការនេះពិតជាសំខាន់ណាស់។ ក្រោមការដឹកនាំយ៉ាងប្ដូរផ្ដាច់ ត្រឹមត្រូវ អំពីគោលមាគ៌ា និងគោលនយោបាយដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បានដាក់ចេញ។ នេះគឺជាអំណោយដ៏មានតម្លៃដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បន្សល់ទុកសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម”។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានឲ្យដឹងថា លោកបានសិក្សាស្នាដៃ និងអត្ថបទសរសេរជាច្រើនរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ហើយចាត់ទុកថា នោះគឺជាសមិទ្ធផលនៃដំណើរការស្រាវជ្រាវ ដ៏ស៊ីជម្រៅ និងសុទ្ធតែមានលក្ខណៈអនុវត្តជាក់ស្តែងខ្ពស់។ ទាក់ទិននឹងអនុស្សាវរីយ៍ អំពីជំនួបជាមួយលោកអគ្គលេខាបក្ស លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានចែករំលែកថា៖
“ចំនួនដងដែលខ្ញុំបានជួបផ្លាស់ប្តូរ ធ្វើការ និងពិភាក្សាជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong គឺច្រើនរាប់មិនអស់ទេ។ បន្ទាប់ពីការជួបជុំម្តងៗ ខ្ញុំចង់ជួបម្ដងទៀត បន្ទាប់ពីការសន្ទនាម្ដងៗ ខ្ញុំចង់សន្ទនាម្ដងទៀត។ ព្រោះរបៀបបង្ហាញរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះថ្នាក់ដឹកនាំនិងប្រជាជនឡាវគឺស្និទ្ធស្នាល បើកចំហ ទៀងត្រង់ ផាសុខភាព និងគោរពគ្នាទៅវិញទៅមក ដែលពិតជាសមមិត្ត និងបងប្អូនអញ្ចឹង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ