អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត នឹង​អញ្ជើញ​មក​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋនៅវៀតណាម

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១០-១៣កញ្ញា។ 
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត នឹង​អញ្ជើញ​មក​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋនៅវៀតណាម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត និងអគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក To Lam។ រូបថត៖ VOV

យោងតាមសេចក្តីប្រកាសនាថ្ងៃទី ៥ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម បានឲ្យដឹងថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១០-១៣កញ្ញា។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើង តបតាមសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam និងលោកជំទាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ