អគ្គលេខាបក្ស ប្រធានរដ្ឋឡាវBounnhang Volachithចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវBounnhang Volachithចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ថ្នាក់ដឹកនាំទាំងពីររូបបានជួបចរចារបន្ទាប់ពីពិធីទទួលដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥មេសា


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Tran Dai
Quang នាថ្ងៃទី២៥មេសា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស ប្រជាជន បដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវលោក Bounnhang Volachit បានចាប់ផ្តើម ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមក្នុងរយៈពេល ៣ថ្ងៃគឺពី ថ្ងៃទី២៥ដល់ថ្ងៃទី២៧មេសា។ ក្នុងការជួបចរចារបន្ទាប់ពីពិធីទទួល ដែលប្រា រព្ធឡើងនាព្រឹកថ្ងៃទី២៥មេសានេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់
ថា៖

“ថ្ងៃនេះ​បក្ស រដ្ឋនិងប្រជាជនវៀតណាម មានក្តីសោមនាស្សរីករាយយ៉ាងក្រៃ
លេងស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ រួមទាំងគណៈប្រតិភូជាន់
ខ្ពស់ របស់បក្សនិងរដ្ឋឡាវដែលមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ
វៀត ណាម និងនាំមកជូនវៀតណាមនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនៃ
ចំណង សាមគ្គីពិសេស ភាពស្មោះសររបស់បក្ស រដ្ឋនិងប្រជាជនឡាវផងដែរ
។ យើង ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Bounnhang Volachit នឹង
ជាការ គូសសញ្ញាសំខាន់រួមចំណែកជម្រុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋ
ទាំងពីរ ឲ្យឡើងកំពស់ថ្មី”។

         រីឯខ្លួនវិញ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounnhang Volachit
បានចាត់ទុកថា៖

“ខ្ញុំមានក្តីជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចវៀតណាមលើកនេះ នឹង អះអាងជាថ្មីម្តងទៀតនូវបំណងប្រាថ្នានិងឆន្ទៈមុនក៏ដូចជាក្រោយរបស់បក្ស
រដ្ឋ និងប្រជាជននៃបណ្តាកុលសម្ព័ន្ធឡាវអំពីការបន្តប្រពៃណីនៃទំនាក់ទំនង
ឡាវ វៀតណាម រួមចំណែកចូលក្នុងការពូលជ្រុំទំនាក់ទំនងដ៏មហិមានេះ
ចំណង សាមគ្គីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស
ទាំងពីរ រដ្ឋ ទាំងពីរ​ឲ្យស្រស់បំព្រងជានិច្ច”។

       ក្នុងការជួបចរចារនេះ ភាគីទាំងពីរបានអះអាងថានឹងបន្តការរួមសហការ
លើបណ្តា បញ្ហាអន្តរជាតិនិងតំបន់ សកម្មភាពនៅវេទិកាពហុភាគី និងរួម
ចំណែកកសាង សហគមន៍អាស៊ាន រួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវ
គំរោងការសហប្រតិ បត្តិការនៅមណ្ឌលត្រីកោនអភិវឌ្ឍន៍ឡាវ-វៀតណាម-
កម្ពុជា។ វៀតណាមនឹង សកម្មគាំទ្រ ចែករំលែកបទពិសោធន៍ ដើម្បីឡាវ
បំពេញល្អតួនាទី ជាប្រធាន អាស៊ាន២០១៦។​ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសម្តែងការព្រួយ បារម្ភអំពីការកើនឡើងភាពតានតឹងនៅ
សមុទ្រខាងកើត និងឯកភាពជម្រុញការ​ដោះស្រាយជំលោះលើសមុទ្រខាង
កើតដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ  រួមជាមួយភាគីនានា
អនុវត្ត ដោយគ្រប់គ្រាន់និងប្រកបដោយប្រសិទ្ធិភាពសេច​ក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីទាក់ទិននៅសមុទ្រខាងកើត (DOC) និងសម្រេចយ៉ាង ឆាប់ៗនូវក្រមប្រត្តិបត្តិតំបន់នៅសមុទ្រខាងកើត (COC) សំដៅរក្សាសន្តិភាព
ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការរីកចំរើនក្នុងតំបន់និង​លើពីភពលោក។

        នៅពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Xuan Phuc  និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជួបពិភាគ្សាជាមួយអគ្គលេខាបក្ស ប្រធាន​រដ្ឋឡាវ លោក Bounnhang
Volachit ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ