អគ្គលេខា​បក្ស ប្រធានរដ្ឋ លោក តូឡឹម បញ្ចប់​ប្រកបដោយជោគជ័យ​នូវ​សកម្មភាព​ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ និងដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យនូវសកម្មភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ និងដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង។

នាថ្ងៃទី ៧ តុលា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋាន Orly ក្នុងរដ្ឋធានីប៉ារីស ដើម្បីវិលត្រឡប់មកប្រទេសវិញ ដោយបញ្ចប់ប្រកបដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ និងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤ តាមសេចក្តីរអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ។

អគ្គលេខា​បក្ស ប្រធានរដ្ឋ លោក តូឡឹម បញ្ចប់​ប្រកបដោយជោគជ័យ​នូវ​សកម្មភាព​ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៩ និងដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង - ảnh 1ពិធីជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម នៅអាកាសយានដ្ឋាន Orly ទីក្រុងប៉ារីស។ រូបថត៖ Tri Dung/TTXVN

ជូនដំណើរគណៈប្រតិភូនៅព្រលានយន្តហោះ ខាងភាគីបារាំងមានវត្តមាន៖ ថ្នាក់ដឹកនាំតំបន់ Orly; តំណាងនាយកដ្ឋានពិធីការ ក្រសួងការបរទេសបារាំង។ ខាងភាគីវៀតណាមមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang និងភរិយា; ឯកអគ្គរដ្ឋទូត Nguyen Thi Van Anh តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការ UNESCO ក្នុងប្រទេសបារាំង និងកម្មាភិបាល បុគ្គលិកជាច្រើននៃស្ថានទូតវៀតណាមប្រចាំនៅបារាំង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ