អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញើញជួបជាមួយមេដឹកនាំប្រទេសមួយចំនួន

(VOVWORLD) - នាថ្ងៃទី ២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក តូ ឡឹម បានទទួលជួបជាមួយប្រធានាធិបតីប៊ុលហ្គារី Rumen Radev, ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb, ព្រះអង្គម្ចាស់គុយវ៉ែត Sheikh Sabah Al-Khaled Al-Sabah ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគតនិងចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញើញជួបជាមួយមេដឹកនាំប្រទេសមួយចំនួន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញ្ជើញជួបជាមួយប្រធានាធិបតីប៊ុលហ្គារី Rumen Radev (រូបថត៖ Lam Khanh/TTXVN)

ក្នុងជំនួបជាមួយប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់និងចងចាំជានិច្ច នូវការជួយឧបត្ថម្ភរបស់ប្រជាជនប៊ុលហ្គារីចំពោះវៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យ និងកសាងប្រទេសជាតិដូចបច្ចុបន្ននេះ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យប៊ុលហ្គារី បន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅប៊ុលហ្គារី រក្សាស្ថិរភាពជីវភាព ធ្វើសមាហរណកម្មក្នុងប្រទេសប្រកបដោយជោគជ័យ និងក្លាយជាស្ពានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញើញជួបជាមួយមេដឹកនាំប្រទេសមួយចំនួន - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ក្នុងជំនួបជាមួយប្រធានាធិបតីហ្វាំងឡង់ Alexander Stubb (រូបថត៖  Lam Khanh/TTXVN)

ក្នុងជំនួបជាមួយប្រធានាធិបតីហ្វាំងឡង់ Alexander Stubb អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយហ្វាំងឡង់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរបន្តពង្រឹងប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរ; ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់ចំពោះស្ថានភាពនៅសមុទ្រខាងកើត និងគាំទ្រសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញើញជួបជាមួយមេដឹកនាំប្រទេសមួយចំនួន - ảnh 3អគ្គលេខាបក្សប្រធានរដ្ឋ លោក តូ ឡឹមក្នុងជំនួបជាមួយព្រះអង្គម្ចាស់គុយវ៉ែត Sheikh Sabah Al-Khaled Al-Sabah (រូបថត៖  Lam Khanh/TTXVN)

ក្នុងជំនួបជាមួយព្រះអង្គម្ចាស់គុយវ៉ែត Sheikh Sabah Al-Khaled Al-Sabah អគ្គលេខាបក្សប្រធានរដ្ឋ លោក តូ ឡឹមបានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍អង្គភាពអាជីវកម្មគុយវ៉ែត បង្កើនការវិនិយោគនៅវៀតណាមលើវិស័យថ្មីៗដូចជា កំណើនបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អាហារហាឡាល់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ