អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong៖ ប្រមូលយកនូវមតិយោបល់ដើម្បីបំពេញឯកសារព្រាងនៃមហាសន្និបាតលើកទី ១៣ របស់បក្ស
(VOVWORLD) - ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានថ្លែងថា៖ ក្រុមអ្នកកែសម្រួលនិងអនុគណៈកម្មាធិការត្រូវផ្តោតការយកចិត្តទុកដាក់និងបំពេញឯកសារព្រាងជាបន្ទាន់ ដើម្បីធានាខ្លឹមសារឲ្យបានត្រឹមត្រូវ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN) |
នាថ្ងៃទី ៨ ធ្នូ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយ ដើម្បីទទួលយករាល់មតិយោបល់ពីបក្សភាគ ក្រោមឧិវាទមជ្ឈឹម ពីសមាជិកសភា រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ-សង្គម កម្មាភិបាល បក្ខជននិងប្រជាជន ក៏ដូចជាបំពេញការត្រៀមរៀបចំឯកសារព្រាងសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានថ្លែងថា៖ ក្រុមអ្នកកែសម្រួលនិងអនុ គណៈកម្មាធិការ ត្រូវ ផ្តោតការយកចិត្តទុកដាក់និងបំពេញឯកសារព្រាងជាបន្ទាន់ ដើម្បីធានាខ្លឹមសារឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ត្រូវចាត់ទុកថា នេះជាភារកិច្ចនយោបាយកំពូល។ យ៉ាងណាមិញ ឯកសារព្រាងសម្រាប់មហាសន្និបាតគួរតែត្រូវបានរៀបចំឡើងដោយ យកចិត្តទុកដាក់ រួមចំណែកដល់ជោគជ័យនៃមហាសន្និបាតលើកទី ១៣របស់បក្ស ដើម្បីនាំប្រទេសជាតិឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕