អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំលើកទីមួយរបស់ការិយាល័យនយោបាយ លេខាធិការដ្ឋាននីតិកាលទី ១៣

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស ការិយា ល័យនយោបាយ លេខាធិការដ្ឋាន នីតិកាលទី ១៣  បានបើកកិច្ចប្រជុំលើកទី១ ដោយផ្តល់យោបល់លើការអនុវត្តសារាចរណែនាំលេខ ៤៨ របស់លេខាធិការដ្ឋាន ស្តីពីការរៀបចំបុណ្យតេតប្រពៃណីឆ្នាំ ២០២១ ក៏ដូចជាភារកិច្ចសំខាន់ៗ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ រួមទាំងគោលនយោបាយសម្រាប់ការទិញនិងប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំលើកទីមួយរបស់ការិយាល័យនយោបាយ លេខាធិការដ្ឋាននីតិកាលទី ១៣ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំលើកដំបូងរបស់ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន នីតិកាលទី ១៣ (រូបថត៖ TTXVN)

ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានឯកភាពថា ឆ្នាំ ២០២១ ជាឆ្នាំពិសេសមួយ ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ បន្តមានការវិវត្តន៍យ៉ាងស្មុគស្មាញ។ ថ្វីត្បិតដូច្នេះក៏ដោយ គ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់បានជ្រួតជ្រាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារថែរក្សានិងអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២១ តាមរយៈការងារជាក់ស្តែង ពោលគឺកាត់បន្ថយសកម្មភាពពិធីបុណ្យវប្បធម៌សិល្បៈនិងព្រឹត្តិការណ៍ប្រមូលផ្តុំមនុស្សដែលមិនចាំបាច់ដើម្បីថែរក្សាជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាជន។

ពាក់ព័ន្ធនឹងការងារសំខាន់ៗនៃត្រីមាសទី ១ ឆ្នាំ ២០២១ ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានស្នើគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ត្រូវផ្តោតលើការដឹកនាំ និងបង្កលក្ខណៈងាយស្រួលក៏ដូចជាបង្កើតវិធានការដើម្បីទប់ស្កាត់ជំងឺរាតត្បាត មិនឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ ជាពិសេស មិនត្រូវធ្វេសប្រហែសក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ឲ្យទាល់តែសោះ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំលើកទីមួយរបស់ការិយាល័យនយោបាយ លេខាធិការដ្ឋាននីតិកាលទី ១៣ - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ដំបូងបង្អស់គឺត្រូវអនុវត្តឱ្យបានល្អនូវគោលនយោបាយដែលមហាសន្និបាតលើកទី ១៣ បានដាក់ចេញ។ ម្យ៉ាងវិញទៀត ស្ថាប័ន អង្គភាពនីមួយៗ សុទ្ធតែត្រូវកសាងកម្មវិធីសកម្មភាពរបស់ខ្លួន ហើយចំពោះមុខគឺត្រីមាសទី១នេះតែម្តង។

នៅក្នុងកិច្ចប្រជុំនេះដែរ ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានឯកភាពលើគោលការណ៍ក្នុងការទិញនិងប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ - ១៩ សម្រាប់ប្រជាជន។ កិច្ចការនេះត្រូវបានធ្វើឡើងក្រោមលក្ខខ័ណ្ឌអាសន្ន ហើយក្នុងកាលៈទេសៈពិសេសតាមការកំណត់របស់ច្បាប់ យោងទៅតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកនិងរបស់អ្នកផលិតវ៉ាក់សាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ