អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីក្នុងសន្និបាតនយោបាយយោធានៃកងទ័ពទាំងមូល

(VOVWORLD) -  នាព្រឹកថ្ងៃទី ៧ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្ស យោ ធាមជ្ឈឹមនិងក្រសួងការពារប្រទេសបានប្រារព្ធសន្និបាតនយោបាយយោធានៃកង ទ័ពទាំងមូលឆ្នាំ ២០២០។ អគ្គលេខាបក្ស ប្រធានរដ្ឋ និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈឹម លោក Nguyen Phu Trong បានអញ្ជើញចូលរួមនិងដឹកនាំអង្គសន្និបាតនេះ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីក្នុងសន្និបាតនយោបាយយោធានៃកងទ័ពទាំងមូល - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងអ្នកតំណាងដែលចូលរួមក្នុងសន្និបាត (រូបថត៖ TTXVN) 

ថ្លែងមតិក្នុងអង្គប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ និងជាលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈឹម លោក Nguyen Phu Trong បានស្នើឲ្យបន្តពង្រីកកម្លាំងការពារជាតិ  ដោយផ្សារភ្ជាប់ជាមួយកម្លាំងសាមគ្គីភាព ដើម្បីកសាងតំបន់ការពាររឹងមាំផ្សាភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នា ត្រូវមានការរៀបចំក្របខ័ណ្ឌកងទ័ព ដោយឆ្ពោះទៅឆ្នាំ ២០៣០ កសាងអង្គភាពទ័ពនិងកងកម្លាំងទំនើប ហើយខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ ដើម្បីកសាងកងទ័ពទំនើប បន្តធ្វើបានល្អនូវកិច្ចសហប្រតិបត្តិការការពារជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “ត្រូវបំពេញល្អការងារអប់រំមនោគមវិជ្ជានយោបាយ អប់រំការងារឲ្យស៊ីជម្រៅ បំប៉នស្មារតីមនោសញ្ចេតនា សីលធម៌បដិវត្តនិងស្រឡាញ់ យុទ្ធមិត្ត ចំពោះកម្មាភិបាលនិងយុទ្ធជន ដោយធានាថា កងទ័ពជាកម្លាំងនយោបាយ  កម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ជាដាច់ខាត គឺជាទីបង្អែកដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់បក្ស រដ្ឋនិងប្រជាជន ជាពិសេស បំពេញភារកិច្ចរបស់ខ្លួនបានល្អគ្រប់កាលៈទេសៈ។ ទន្ទឹមជាមួយគ្នានោះ បន្តប្រយុទ្ធនឹងទស្សនៈខុសឆ្គងនិងកម្លាំងអមិត្ត”

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីក្នុងសន្និបាតនយោបាយយោធានៃកងទ័ពទាំងមូល - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីក្នុងសន្និបាតនយោបាយយោធានៃកងទ័ពទាំងមូល 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឱ្យបន្តផ្តោតការយកចិត្តទុកដាក់លើការធ្វើ ឱ្យបានល្អក្នុងការកសាងនិងកែលម្អបក្ស ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍មជ្ឈការប្រជាធិបតេយ្យ ដោយលើកកម្ពស់តួនាទីរបស់កម្មាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្មាភិបាលសំខាន់ៗ ត្រូវធ្វើជាគំរូនិងជាអ្នកត្រួសត្រាយជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ