អគ្គលេខាបក្ស៖ ពង្រីកថែមទៀតតួនាទីរបស់សារព័ត៌មានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីកសាងនិងការពារមាតុប្រទេស
|
អគ្គលេខាបក្ស៖ ពង្រីកថែមទៀតតួនាទីរបស់សារព័ត៌មានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីកសាងនិងការពារមាតុប្រទេស (កាសែត Thai Nguyen) |
Vovworld-នាថ្ងៃទី២១មិថុនា គំរូប៩០ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។
ក្នុងឱកាសនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong មាន
អត្ថបទសសេរក្រោមចំណងជើងថា បង្រីកថែមទៀតតួនាទីរបស់សារព័ត៌មានក្នុង
បុព្វហេតុផ្លាស់ប្តូរថ្មីកសាងនិងការពារមាតុប្រទេស។ ចាប់ផ្ដើមអត្ថបទសសេរ លោក
អគ្គលេខាបានផ្ញើរជូនមជ្ឈដ្ឋានអ្នកសារព័ត៌ក្នុងទូទាំងប្រទេសនូវសេចក្តីសាកសួរ
សុខទុក្ខនិងជូនពរដ៏ល្អបំផុត។ រំលឹកដល់តួនាទីរបស់សារព័ត៌មានលោក Nguyen Phu
Trong បានអះអាងថា សារព័ត៌មានបដិវត្តន៍ជាអាវុធដ៏មោះមុតជំរុញសង្គមឈានឡើង
ដោយឥតឈប់ឈរ។ សារព័ត៌មានបានក្លាយទៅជាកំលាំងសំខាន់លើសមរភូមិសតិ
អារម្មណ៍ក្នុងបណ្ដាការតស៊ូការពារមាតុប្រទេស។ ឈានទៅសម័យកាលផ្លាស់ប្តូរថ្មី
បណ្ដាអ្នកកាសែតជានិច្ចកាលក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងដ៏រស់រវើក លើកដម្កើង
គំរូល្អ ម្ចាស់ការតស៊ូប្រឆាំងអំពើអសកម្ម តស៊ូការពារនូវអធិបតេយ្យភាពដ៏ពិសិដ្ឋនៃ
មាតុប្រទេស។
នាបច្ចុប្បន្ននៅទូទាំងប្រទេសមានស្ថាប័នកាសែតបោះពុម្ភចំនួន៨៤៩ ស្ថានីយ៍
ផ្សាយសម្លេងទូរទស្សន៍ចំនួន៦៧ កាសែតទស្សនាវដ្តីអេលិចត្រូវនិកចំនួន៩៨និង
ទីភ្នាក់ងារសារព័ត៌មានជាតិមួយ។ លោកអគ្គលេខាបក្សបានទាមទាអ្នកកាសែតឲ្យ
ត្រូវហាត់ពត់លត់ដំដោយឥតឈប់ឈរលើកកំពស់ការយល់ដឹងនយោបាយសមត្ថភាព
ជំនាញពិសេសគឺសីលធម៍អ្នកកាសែត។
ស្ដីពីបញ្ហាគ្រប់គ្រងសារព័ត៌មាន លោក Nguyen Phu Trong បានស្នើរស្ថាប័នបញ្ជា
ណែនាំគ្រប់គ្រងសារព័ត៌មានលើកកំពស់គុណភាពនៃការងារ សេនាធិការកសាង
គោលការន៍គោលមាគ៌ាអភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៌មានធានាគោលការណ៍គឺសារ
ព័ត៌មានជានិច្ចកាលបានដាក់ក្រោមកិច្ចដឹកនាំរបស់បក្សការគ្រប់គ្រងរបស់រដ្ឋសមស្រប
នឹងស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិនិងនិន្នាការអភិវឌ្ឍន៍រួមនាបច្ចុប្បន្ន។
នាចុងបញ្ចប់ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើរស្ថាប័នសារព័ត៌មាន
ប្រមូលផ្ដុំឃោសនាគាំទ្របណ្ដាចលនាប្រឡងប្រណាំងរៀបចំដើម្បីប្រជាជនគ្រប់ស្រទាប់
រួមមតិទៅក្នុងសេចក្តីព្រាងឯកសារមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ សារ
ព័ត៌មានត្រូវតែជាអ្នកនាំមុខលើសមរភូមិសតិអារម្មណ៍បំផ្លាញរាល់ឧបាយកលរបស់
អនុភាពអមិត្តពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្សរដ្ឋនិងរបប៕