អគ្គលេខាបក្ស លោក Nguyen Phu Trong ចូលរួមទិវាមហាសាមគ្គីជាតិទាំងមូលនៅខេត្ត Bac Ninh
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួួយកម្មាភិបាល ប្រជាជនភូមិ Phat Tich ឃុំ Phat Tich ស្រុក Tien Du ខេត្ត Bac Ninh |
(VOVworld)-នាព្រឹកថ្ងៃទី១៣វិច្ឆិកា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូល រំលឹក
ខួបលើកទី៨៦នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាមថ្ងៃទី១៨វិច្ឆិកា នៅភូមិ
Phat Tich ឃុំ Phat Tich ស្រុក Tien Du ខេត្ត Bac Ninh។ នៅទីនេះលោក Nguyen Phu
Trong បានលើកសរសើស្មារតីសាមគ្គី ការខំប្រឹងប្រែងនិងលទ្ធផលវិជ្ជមានដែល
គណៈ កម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រណសិរ្សមាតុភូមិនិងប្រជាជនគ្រប់ស្រទាប់លើ
ភូមិភាគ ទទួលបាន។ លោក Nguyen Phu Trong មានបំណងថា គណៈកម្មាធិការ
បក្សគ្រប់ ជាន់ថ្នាក់ រដ្ឋអំណាចនិងប្រជាជនភូមិ Phat Tich ឃុំ Phat Tich ស្រុក Tien
Du ខេត្ត Bac Ninh បន្តអនុវត្តឲ្យបានល្អថែមទៀតក្នុងចលនាប្រជាជនទាំងមូលសាមគ្គី
កសាង ជនបទថ្មី នគរអរិយធម៌ និងទទួលបានស្នាដៃច្រើន រួមចំណែកចូលក្នុងការ
កសាងនិង អភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕