អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានគណៈបក្សប្រជាធិបតេយ្យតស៊ូឥណ្ឌូណេស៊ី
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូណេស៊ី នារសៀលថ្ងៃទី ២៣ សីហា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានគណៈបក្សប្រជាធិបតេយ្យតស៊ូ លោកស្រី Megawati Sukarnoputri។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានគណៈបក្សប្រជាធិបតេយ្យតស៊ូឥណ្ឌូណេស៊ី |
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូណេស៊ី នារសៀលថ្ងៃទី ២៣ សីហា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានគណៈបក្សប្រជាធិបតេយ្យតស៊ូ លោកស្រី Megawati Sukarnoputri។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជូនដំណឹងសំរាប់ប្រធានគណៈបក្សប្រជាធិបតេយ្យតស៊ូ លោកស្រី Megawati Sukarnoputri អំពីលទ្ធផលនៃការចរចារជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo និងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់ឥណ្ឌូណេស៊ី។ តាមនោះ ភាគីទាំងពីរបានពិភាក្សានិងឯកភាពអំពីវិធានការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ស្តីអំពីទំនាក់ទំនងរវាងបក្សកម្មុយនិស្តវៀតណាមនិងគណៈបក្សប្រជាធិបតេយ្យតស៊ូឥណ្ឌូណេស៊ី លោក Nguyen Phu Trong បាន សង្កត់ធ្ងន់ថា៖ បក្សកម្មុយនិស្តវៀតណាមគោរពនិងមានគោលបំណងបើកទូលាយទំនាក់ទំនាងជាមួយ គណៈបក្សប្រជាធិបតេយ្យតស៊ូ ចាត់ទុកនេះគឺជាគ្រឹះស្ថាននយោបាយសំខាន់សំខាន់ដើម្បីជំរុញការអភវិឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ រីឯខ្លួនវិញ ប្រធានគណៈបក្សប្រជាធិបតេយ្យតស៊ូ លោកស្រី Megawati Sukarnoputri ក៏បានឯកភាពជាមួយអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អំពីវិធានការបង្កើនទំនាក់ទំណងរវាងភាគីទាំងពីរនាពេលខាងមុខ៕