អគ្គលេខាបក្ស លោក Nguyen Phu Trong បំពេញទស្សនកិច្ចការងារនៅខេត្ត Thai Nguyen
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានដឹកនាំក្រុមការងារមជ្ឈឹមបំពេញទស្សនកិច្ច ការងារនិងជូនពរឆ្នាំថ្មីនៅខេត្ត Thai Nguyen។
អគ្គលេខាបក្ស លោក Nguyen Phu Trong ចុះទស្សនាសហករណ៍តែ Hao Dat ខេត្ត Thai Nguyen។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ ដឹកនាំខេត្ត Thai Nguyen អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឱ្យខេត្ត Thai Nguyen កំណត់យ៉ាងច្បាស់នូវសក្ដានុពល និងប្រៀបខ្លាំងនៃមូលដ្ឋានដើម្បីដាក់ ចេញគោលដៅ តម្រូវការ ហើយជ្រើសរើសភារកិច្ចស្នូលនិងជំហានលោតផ្លោះ បង្កើត វឌ្ឍនភាពថ្មីនិងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ផ្តោតសំខាន់លើការតភ្ជាប់តំបន់ ដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍ កសាង Thai Nguyen ឱ្យអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ឆាប់ក្លាយជាខេត្តឧស្សាហកម្មតាមទិសដៅទំនើប។
ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើការគួបផ្សំគ្នាយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋ កិច្ច ប្រកបដោយសុខដុមរមនាជាមួយការអភិវឌ្ឍវប្បធម៌ សង្គម ដោះស្រាយឲ្យបាន ល្អនូវបញ្ហាសង្គម ថែរក្សា និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់បណ្ដាជនជាតិនៅ ខេត្ត Thai Nguyen; លើកកំពស់ដោយឥតឈប់ឈរនូវជីវភាពរស់នៅខាងសម្ភារៈនិង ស្មារតីរបស់ប្រជាជន។
នាព្រឹកថ្ងៃនេះដែរ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញចុះ សួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាលបដិវត្តន៍ជើងចាស់; ទៅទស្សនាសហ ករណ៍តែ Hao Dat នៅឃុំ Tan Cuong ទីក្រុង Thai Nguyen៕