អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ប្រជាជនទាំងមូលស្រុះចិត្តគំនិតនិងប្តេជ្ញាកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំ វិបុលភាព អារិយ្យធម៌ និងសុភមង្គល

(VOVWORLD) - ក្នុងឱកាសអំណរថ្មី ឆ្នាំរោងឆស័ក - ២០២៤ និងខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមដ៏រុងរឿង (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៤) អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញឆ្លើយបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មានវៀត ណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ប្រជាជនទាំងមូលស្រុះចិត្តគំនិតនិងប្តេជ្ញាកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំ វិបុលភាព អារិយ្យធម៌ និងសុភមង្គល - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ TTXVN)

អំពីសមិទ្ធិផលសំខាន់ៗ និងលេចធ្លោរបស់ប្រទេសជាតិ លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា ក្រោយរយៈពេល៣ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ប្រទេសជាតិបានផ្តោតការយកចិត្តទុកដាក់លើការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺរាតត្បាត ដើរទន្ទឹមនឹងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម; កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមាហរណកម្មអន្តរជាតិសកម្មប្រកបដោយប្រសិទ្ធភាព។ សេដ្ឋកិច្ចនៅតែបន្តជាចំណុចភ្លឺ ពោលគឺកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១ ឈានដល់ ២,៥៦% ខណៈពេលដែលសេដ្ឋកិច្ចជាច្រើននៅក្នុងពិភពលោកមានកំណើនអវិជ្ជមាន។ កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២២ ឈានដល់ ៨,០២% ខ្ពស់ជាងផែនការដែលបានដាក់ចេញ គឺ ៦-៦,៥% ។ នៅឆ្នាំ ២០២៣ កើនឡើងដល់ជាង ៥% ដែលជាកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ និងពិភពលោក។ ជាលើកដំបូង GDP របស់ វៀតណាមឈានដល់កម្រិត ៤៣០ ពាន់លានដុល្លារអាមេរិក។

ទាក់ទិននឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាន លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការងារនេះបន្តអនុវត្តយ៉ាងខ្លាំងក្លា ដោយមានមធ្យោបាយថ្មីៗ ស៊ីជម្រៅ   និងមានប្រសិទ្ធភាពជាច្រើន។

អំពីការងារកិច្ចការបរទេសរបស់បក្ស និងរដ្ឋនាពេលថ្មីៗនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា រហូតមកដល់ពេលនេះ បក្សមានទំនាក់ទំនងជាមួយ គណបក្សចំនួន ២៥៣ នៅក្នុងប្រទេសចំនួន ១១៥ ជុំវិញពិភពលោក ក្នុងនោះមានបក្សកុម្មុយនិស្តចំនួន ៩២។ ចំពោះទំនាក់ទំនងការទូតរបស់រដ្ឋ វៀតណាមបានពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្រទេសចំនួន ១៩៣ ក្នុងនោះមានប្រទេសចំនួន ៣ មានទំនាក់ទំនងពិសេស ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចំនួន ៦,  ដៃគូយុទ្ធសាស្ត្រចំនួន ១២ និងប្រទេសដៃគូគ្រប់ជ្រុងជ្រោយចំនួន ១២។ ក្លាយជាសមាជិកសកម្ម និងទទួលខុសត្រូវនៃអង្គការ និងវេទិកាអន្តរជាតិភាគច្រើនក្នុងតំបន់ និងអន្តរជាតិ។

ពីលទ្ធផលដែលសម្រេចបាន និងបទពិសោធន៍ដែលទទួលបាន លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ជាមួយនឹងសន្ទុះថ្មី និងកម្លាំងចិត្តថ្មី បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងបន្តសាមគ្គី រួមកម្លាំង និងឯកភាពគ្នាខិតខំ កំណត់ និងសម្រេចឲ្យបានជោគជ័យរាល់គោលដៅ និងភារកិច្ចដែលបានកំណត់សម្រាប់អាណត្តិទី ១៣ ទាំងមូល កសាងប្រទេសឱ្យកាន់តែរីកចម្រើន   រុងរឿង អរិយធម៌ និងមានសុភមង្គង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ