អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ភារកិច្ចកសាង និងពង្រឹងបក្សគឺជាតម្រូវការដ៏សំខាន់ ដែលផ្សារភ្ជាប់ជាមួយការអភិវឌ្ឍរបស់បក្ស និងប្រជាជាតិ
(VOVWORLD) - ភារកិច្ចកសាង និងពង្រឹងបក្សគឺជាតម្រូវការដ៏សំខាន់ ដោយផ្សារភ្ជាប់ជាមួយការ អភិវឌ្ឍរបស់បក្ស របស់ប្រជាជាតិ ហើយបុព្វហេតុកសាង និងការពារមាតុភូមិបានដាក់ចេញតម្រូវការ ភារកិច្ចដ៏ធំធេង និងធ្ងន់ធ្ងរ។
អគ្គលេខាបក្ស លោក Nguyen Phu Trong |
ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសឆ្នាំសកល ២០២២ នោះ លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានអះអាងថា មហាសន្និបាតលើកទី ១៣ របស់បក្ស បានផ្ដុំមកនូវកិត្យានុភាពរបស់បក្ស ចក្ខុវិស័យ សេចក្តីប្រាថ្នារបស់ប្រទេសជាតិ ជំនឿជាក់របស់ប្រជាជន នឹងមានអត្ថន័យដ៏សំខាន់ពិសេស ក្នុងដំណើរការបន្តជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ ដោយព្រមៗគ្នានូវការងារប្លាស់ប្ដូរថ្មី។ មហាសន្និបាតបានកំណត់ទិសដៅ ភារកិច្ច និងគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិសម្រាប់រយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ និងដល់ឆ្នាំ ២០៤៥ - រំលឹកខួបលើកទី ១០០ ទិវាបង្កើតរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ហើយនាបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការសិក្សាស្រាវជ្រាវ ការសិក្សារៀនសូត្រ ការជ្រួតជ្រាប និងការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតគឺជាការងារដ៏សំខាន់ ដែលត្រូវអនុវត្តន៍យ៉ាងម៉ត់ចត់ ប្ដូរផ្ដាច់ និងរបៀបរៀបរយ។ កម្មាភិបាល និងបក្ខជនគ្រប់រូប ជាពិសេសគឺថ្នាក់ដឹកនាំត្រូវធ្វើជាគំរូ លើកកម្ពស់ស្មារតីទទួលខុសត្រូវ បង្កើតឯកភាពខ្ពស់ក្នុងការរៀបចំ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៣ របស់បក្ស ឲ្យចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ដោយឆ្ពោះទៅរកគោលដៅកសាងមាតុភូមិវៀតណាមឲ្យកាន់តែសម្បូររុងរឿង ប្រជាជនកាន់តែមានសុភមង្គល ហើយប្រទេសជាតិកាន់តែអភិវឌ្ឍន៍វិបុលភាពពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមអគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា ភារកិច្ចកសាង និងពង្រឹងបក្សគឺជាតម្រូវការដ៏សំខាន់ ដោយផ្សារភ្ជាប់ជាមួយការ អភិវឌ្ឍរបស់បក្ស របស់ប្រជាជាតិ ហើយបុព្វហេតុកសាង និងការពារមាតុភូមិបានដាក់ចេញតម្រូវការ ភារកិច្ចដ៏ធំធេង និងធ្ងន់ធ្ងរ ដោយតម្រូវឲ្យបក្សត្រូវបន្តលើកកម្ពស់ឬទ្ធានុភាព បញ្ញា ហើយជា "សីលធម៌ និងអរិយធម៌" ដែលមានសមត្ថភាពដឹកនាំការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពជាងផងដែរ៕