អគ្គលេខាបក្ស លោក Nguyen Phu Trong៖ វៀតណាមគាំទ្រយ៉ាងពេញទំហឹង និងគ្រប់ជ្រុងជ្រោយនូរបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ឡាវ
(VOVWORLD) - នាថ្ងៃទី ៧ ធ្នូ នៅទីក្រុងហាណូយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានអញ្ជើញទទួលជួបប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវ។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong (ស្តាំ) បានអញ្ជើញទទួលជួបប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane (រូបថត៖VOV) |
អញ្ជើញថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមគាំទ្រយ៉ាង ពេញទំហឹង និងគ្រប់ជ្រុងជ្រោយនូវបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ឡាវ។ លោកអគ្គលេខាបក្សមានជំនឿជាក់ថា ដោយមានប្រពៃណីប្រវិត្តិសាស្ត្របដិវត្ត ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តឡាវ ការសម្របសម្រួលរបស់រដ្ឋាភិបាល និងការឃ្លាំមើលរបស់រដ្ឋសភានោះប្រជាជនឡាវបន្តទទួលបានសមិទ្ធិផលថ្មីដ៏ធំធេងជាងទៀត ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្ស។
លោកអគ្គលេខាបក្សបានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍; រៀបចំល្អរាល់សិក្ខាសាលាក្នុងសកម្មភាពកសាងច្បាប់ ការឃ្លាំមើល និងសម្រេចចិត្តលើបញ្ហាធំៗរបស់ប្រទេសជាតិ; បង្កើនការសម្របសម្រួលគ្នាការត្រួតពិនិត្យ ការឃ្លាំមើលរដ្ឋាភិបាល និងក្រសួងស្ថាប័ន ខេត្ត ក្រុងនានាអនុវត្តន៍កម្មវិធី គម្រោងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាពហុភាគី និងវេទិកាអន្តរសភា។
ទិដ្ឋភាពនៃជំនួប (រូបថត៖VOV) |
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបន្តអះអាងថា ទំនាក់ទំនងពិសេសវៀតណាម - ឡាវ គឺជាទ្រព្យសមត្តិរួម ដែលមិនអាចកាត់ថ្លៃបានរបស់បក្សទាំងពីរ ប្រជាជាតិទាំងពីរ ជាទំនាក់ទំនងស្លាប់រស់ ហើយជាប្រភពកម្លាំងពលំដ៏សំខាន់ចំបោះបុព្វហេតុការពារ និងអភិវឌ្ឍន៍នៅប្រទេសនីមួយៗ ក៏ដូចជារួមចំណែកជាវិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕