អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីគុយវ៉ែត

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីគុយវ៉ែត - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបជាមួយ
នាយករដ្ឋមន្ត្រីគុយវ៉ែត (រូបថតៈ TTXVN)


(VOVworld)-នៅក្នុងការជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋគុយវ៉ែត Sheikh Jaber
Mubarak Al-Hamad Al-Sabad ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម
អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានសម្តែងក្តី
សោមនាស្សរីករាយដោយ សារទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងគុយ
វ៉ែតត្រូវបានពង្រឹងនិងពង្រីកដោយ ឥតឈប់ឈររយៈពេល៤០ឆ្នាំកន្លងទៅ។ លោក
Nguyen Phu Trong បានស្នើរថា នា ពេលខាងមុខ ប្រទេសទាំងពីរគប្បីជម្រុញឲ្យ
បានខ្លាំងថែមទៀតនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិ ការទ្វេភាគីលើគ្រប់វិស័យ សំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីនីមួយៗ ដើម្បី​ផលប្រយោជន៍
រួមរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព និងការ
អភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីគុយវ៉ែតបានជូនដំណឹងអំពីលទ្ធផលការងារទទួលបាន ជាមួយថ្នាក់ដឹកនាំវៀតណាម ព្រមទាំងសម្តែងគោលបំណងជម្រុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ